ប្រជាជនអេក្វាឌ័ររាប់រយនាក់ បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងទីក្រុងគីតូ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា សម្រាប់ការតវ៉ាប្រឆាំងរដ្ឋាភិបាល ដោយបន្ទោសប្រធានាធិបតី លោក Daniel Noboa ចំពោះវិបត្តិថាមពល ដែលបានមើលឃើញការដាច់ចរន្តអគ្គិសនីរហូតដល់១៤ម៉ោង ជារៀងរាល់ថ្ងៃ។

គ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតរបស់ប្រទេសអេក្វាឌ័រ ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងទៅនេះ បានធ្វើឱ្យប្រទេសដែលពឹងផ្អែកលើថាមពលវារីអគ្គិសនី ធ្លាក់ចូលទៅក្នុងវិបត្តិថាមពល ខណៈអាងស្តុកទឹកដែលថយចុះ បណ្តាលឲ្យទំនប់វារីអគ្គិសនី លែងដំណើរការ ដោយជំរុញឱ្យរដ្ឋាភិបាល កាត់ផ្តាច់ចរន្តអគ្គិសនីដើម្បីដាក់សម្ពាធចំពោះភាពតានតឹង លើការផ្គត់ផ្គង់ចរន្តអគ្គិសនី។

នៅសប្តាហ៍នេះ រដ្ឋសភាជាតិ បានអនុម័តសេចក្តីស្នើច្បាប់មួយ ស្នើឡើងដោយប្រធានាធិបតី លោក Daniel Noboa ដែលស្វែងរកការពង្រីកការវិនិយោគពីផ្នែកឯកជនដោយផ្ទាល់នៅក្នុងគម្រោងដែលបង្កើតថាមពលរហូតដល់១០០មេហ្គាវ៉ាត់ ដែលកើនឡើងពីគម្រោងបច្ចុប្បន្នបែងចែកបានត្រឹមតែ១០មេហ្គាវ៉ាត់។