បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និយាយថា ការអត្ថាធិប្បាយថ្មីៗរបស់គូប្រជែងរបស់លោកស្រី គឺលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ គឺជាការប្រមាថយ៉ាងខ្លាំង ហើយច្បាស់ណាស់ថាលោកពុំយល់ពីស្ត្រីឡើយ។

លោកស្រីកំពុងឆ្លើយតបទៅនឹងលោក Trump ដែលបាននិយាយកាលពីថ្ងៃពុធថាលោកនឹងការពារស្ត្រី មិនចំពោះថាស្ត្រីពេញចិត្តគំនិតនេះ ឬក៏អត់ទេ។គំនិតបង្កប់ន័យនៃការអត្ថាប្បាយទាំងរបស់លោក Trump ទាំងលោកស្រី Harris ទំនងជាសេចក្ដីសម្រេច ឆ្នាំ២០២២ ដោយតុលាការកំពូលសហរដ្ឋអាមេរិក ដែលបានទាត់ចោលសិទ្ធិរំលូតកូនរបស់សហព័ន្ធ។

លោក Trump បានតែងតាំងមេធាវីបីរូបទៅតុលាការដែលបង្កើតបានសំឡេងភាគច្រើនអភិរក្សនិយម។
លោកស្រី Harris បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការអត្ថាធិប្បាយរបស់លោក Trump គឺ ប្រមាថចំពោះស្ត្រី និងសមត្ថភាពរបស់ពួកគេក្នុងការសម្រេចចិត្តអំពីជីវិតរបស់ពួកគេ រួមទាំងរាងកាយរបស់ពួកគេផងដែរ។
ទន្ទឹមនឹងនេះដែរ លោក Trump កំពុងធ្វើដំណើរទៅកាន់រដ្ឋ New Mexico និង Virginia ក្នុងថ្ងៃជើងចុងក្រោយនៃយុទ្ធនាការនេះ។
នេះជាផ្លូវវាងប្រថុយប្រថានចេញពីរដ្ឋមានភាពប្រទាញប្រទង់ទាំងប្រាំពីរ ដើម្បីចំណាយពេលនៅកន្លែងដែលបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋពុំដែលបានទទួលជ័យជម្នះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។

កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋ New Mexico លោក Trump រិះគន់ មន្ត្រីគណបក្សប្រជាធិបតេយ្យ ពិសេសលោក Barack Obama លោកស្រី Hillary Clinton និងលោកស្រីHarris ថាជាអ្នកបំផ្លាញសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕