រដ្ឋដ៏ហិង្សារបស់ម៉ិកស៊ិក ហាមឃាត់ការស្លៀកពាក់បុណ្យ Halloween ខណៈឧក្រិដ្ឋកម្មកើនឡើងខ្លាំង

2024/11/01 06:50:14 pm        139

អាជ្ញាធររដ្ឋ ស៊ីណាឡូអា (Sinaloa) នៃប្រទេសម៉ិកស៊ិក នៅយប់ថ្ងៃព្រហស្បតិ៍ (៣១ តុលា) បានបញ្ជាកុំឱ្យអ្នកស្រុក ពាក់ម៉ាស់ របាំងមុខ ឬស្លៀកសំលៀកបំពាក់សម្រាប់ពិធីបុណ្យខ្មោច ហាឡូវីន (Halloween) ដើម្បីជៀសវាងការភ័ន្តច្រឡំជាមួយឧក្រិដ្ឋជន ស្របពេលមានកំណើននៃអំពើហិង្សាក្រុមជួញដូរគ្រឿងញៀនកាន់តែអាក្រក់ទៅៗ។

ដោយជាជម្រករបស់ក្រុមឧក្រិដ្ឋជន Sinaloa ដ៏មានអំណាច រដ្ឋភាគពាយ័ព្យមួយនេះត្រូវបានវាយលុកដោយការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមរវាងក្រុមជនអន្ធពាល បន្ទាប់ពីការចាប់ខ្លួនមេក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពល ឈ្មោះ អ៊ីស្មែល ហ្សាំបាដា (Ismael Zambada) ឬហៅថា អ៊ែលម៉ាយ៉ូ (El Mayo) នៅសហរដ្ឋអាមេរិក កាលពីចុងខែកក្កដា។

ប្រមុខសន្តិសុខរដ្ឋ លោក ហ្កេរ៉ាដូ មើរីដា (Gerardo Merida) បានប្រាប់អ្នកស្រុកនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា "កុំស្លៀកសំលៀកបំពាក់ ឬរបាំងមុខ កាន់កាំភ្លើងផ្លាស្ទិក ឬស្លៀកពាក់ដូចនរណាម្នាក់ឱ្យសោះ ជៀសវាងការភ័ន្តច្រលំ" ដោយព្រមានអ្នកស្រុកកុំឱ្យចេញទៅក្រៅនៅពេលយប់។

សង្គ្រាមផ្ទៃក្នុងក្រុមឧក្រិដ្ឋកម្មបានធ្វើឱ្យមនុស្សរាប់រយនាក់ស្លាប់ ឬបាត់ខ្លួនចាប់តាំងពីខែកញ្ញា ហើយរដ្ឋាភិបាលសហព័ន្ធបានដាក់ពង្រាយទាហានរាប់រយនាក់ទៅកាន់តំបន់នោះ ក្នុងកិច្ចប្រឹងប្រែងស្ដារសន្តិសុខឡើងវិញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm