កម្ពុជា-អាល្លឺម៉ង់ គ្រោងបើកកិច្ចចរចារ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ

2024/11/01 07:09:47 pm        258

កម្ពុជា-អាល្លឺម៉ង់ គ្រោងបើកកិច្ចចរចារ នាពេលខាងមុខនេះ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​រវាង​ប្រទេសទាំងពីរ, ទស្សនវិស័យ សេដ្ឋកិច្ចកម្ពុជា, ទិសដៅគោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ជា​ដើម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជា ដៃគូនាពេលអនាគត។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី២ ក្រុម​ប្រឹក្សាអភិវឌ្ឍកម្ពុជា នៅថ្ងៃទី ៣១ ម្សិលមិញនេះ បានទទួលជំនួបសម្ដែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយលោក ជំទាវបណ្ឌិត Bärbel Kofler រដ្ឋ​លេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) ​ក្នុងនោះភាគីទាំងពីរ មានគោលបំណងចម្បង ដើម្បីពិភាក្សា​អំពី​វឌ្ឍនភាព នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ រវាងកម្ពុជា និងសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ជាពិសេសកិច្ចចរចារ ស្តីពី​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរនាពេលខាងមុខ, ទស្សន​វិស័យ​សេដ្ឋកិច្ចកម្ពុជា, ទិសដៅគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា, អភិបាលកិច្ច និង​សិទ្ធិមនុស្ស, ភាពជាដៃគូជាមួយ អង្គការក្រៅរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ក៏​ដូច​ជា​ផ្លាស់​ប្តូរ​យោបល់ និងបទពិសោធន៍ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងភាពជាដៃ​គូ​នាពេល​អនាគត។

ក្នុងជំនួបនេះ, ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក​ជំទាវ​បណ្ឌិត​ Bärbel Kofler ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ដែលបានបន្ត​បេ្តជ្ញា​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា និងចាត់ទុកកម្ពុជាជាដៃគូសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួន ជា​ពិសេសចំពោះសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយ​សមិទ្ធ​ផល​ទាំង​នោះ គឺពិតជាបានរួមចំណែកក្នុង ការកាត់បន្ថយផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច​ពី​ជំងឺ​កូវីដ-​១៩ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ឯកឧត្តម ឈៀង យ៉ាណារ៉ា បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោម​ការ​ដឹក​នាំ​របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្ដ និងកំពុងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ប្រកបដោយចីរភាព ក្នុងនោះបានផ្តោតលើធនធានមនុស្ស, ពិពិធកម្មសេដ្ឋកិច្ច, កំណើន​វិស័យ​ឯកជន, ការអភិវឌ្ឍប្រកបដោយចីរភាព, និងវឌ្ឍនភាពសេដ្ឋកិច្ចឌីជីថល។ បន្ថែមពីនេះ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ក៏បានបញ្ជាក់ជូនភាគីអាល្លឺម៉ង់ និងសង្កត់ធ្ងន់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុង​ការ​ប្តេជ្ញារក្សាការពារសិទ្ធិមនុស្ស និង សណ្តាប់ធ្នាប់សាធារណៈ, ការប្រយុទ្ធប្រ​ឆាំង​ព័ត៌មាន​មិន​ពិត និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត, ការបន្ដលើកកម្ពស់ការចូល រួមពីគ្រប់​ភាគី​ពាក់ព័ន្ធ​ ជាពិសេសជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីធានា​ឱ្យ​មាន​តម្លាភាព និងកិច្ចសន្ទនាក្នុង ដំណើរការអភិវឌ្ឍន៍ជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការ​បន្ត​ការពារ​ និងពង្រឹងសន្តិភាពស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាកត្តាមូលដ្ឋាន និង​មិន​អាច​ខ្វះ បានសម្រាប់ការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        424
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        455
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        584

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm