ពលរដ្ឋខេត្តកណ្តាលនាំកូនតូចទៅចាក់វ៉ាក់សាំងកញ្ជ្រឹល ស្អូច ជាមួយក្រុមពេទ្យចុះចាក់​តាមខ្នងផ្ទះ

2024/11/01 08:06:18 pm        255

អនុវត្តតាមការណែនាំក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែវិច្ឆិកានេះ បណ្តាក្រុមគ្រូពេទ្យ និង​មន្ត្រី​សុខាភិបាល​នានា​នៅទូទាំងខេត្តកណ្តាល ក៏ដូចក្រុមពេទ្យនានា​នៅ​ទូទាំង​ប្រទេស​បាន​បើក​យុទ្ធនាការ​ចុះ​ផ្តល់វ៉ាក់សំាងបន្ថែមការពារការកើតជំងឺកញ្ជ្រិល ស្អូច នៅតាមសហគម តាមខ្នងផ្ទះ​ពលរដ្ឋ។ នៅក្នុងដំណើរការផ្តល់វ៉ាក់សាំងនេះ ពលរដ្ឋនានា​បាន​ស្ទុះស្ទៀរ​នាំគ្នា​នាំ​កូន​តូច​អាយុ​ចាប់​ពី​៩ខែដល់៥ឆ្នាំទៅចាក់វ៉ាក់សាំងដើម្បីការពារជំងឺកាចសាវហាវនេះ។

ពលរដ្ឋនៅសង្កាត់សិត្បួ និងរកាខ្ពស់ នៅខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃនេះថា បន្ទាប់​ពី​មាន​មេភូមិបានផ្សព្វផ្សាយថា មានក្រុមពេទ្យចុះមកដាក់ប៉ុស្តិ ដាក់គោលដៅ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កញ្ចឹ្រល ស្អូចជូនកូនតូចអាយុ ៩ខែ ដល់៥៩ខែមក នៅថ្ងៃនេះពលរដ្ឋដែលមានកូនចៅតូចៗ បាន​នាំគ្នានាំកូនចៅមកចាក់វ៉ាក់សំាងនេះ ដោយមិនអាកខាកបាន ដោយសារ​បទ​ពិសោធន៍​ពលរដ្ឋ​ចាស់ៗ​ដែលធ្លាប់ជួបប្រទះកើត ជំងឺ កញ្ជ្រិល ស្អូចនេះ គឺមានភាពកាចសាហាវ​ពិបាក​ព្យាបាល​ទៅ​លើ​ក្មេងតូច និងងាយឲ្យក្មេងតូចស្លាប់បំផុត បើសិនមិនមានវ៉ាក់​សាំង​បង្ការ​ជំងឺ​នេះ​នៅ​ក្នុងខ្លួន។

បើតាមតំណាងក្រុមពេទ្យចាក់វ៉ាក់សាំងនៅសង្កាត់រកាខ្ពស់ថ្លែងថា នៅក្នុងដំណើរកា​រ​ចុះវ៉ាក់​សាំង​ការ​ពារជំងឺកញ្ជ្រិលស្អូចតាមខ្នងផ្ទះពលរដ្ឋនេះ គឺមានការសហការល្អបណ្តាមេភូមិ និងអ្នកស្ម័គ្រ​ចិត្ត​ចុះ​ផ្សព្វ​ផ្សាយ និងបានធ្វើឲ្យពលរដ្ឋ​មាន​ការ​ស្ទុះ​ស្ទៀរ​ខ្លាំង​នាំ​កូន​តូច​មក​ចាក់​វ៉ាក់​សាំង​ដោយ​មិន​អាក​ខានបាន។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ថ្លែងថា នៅក្នុងដំណើរ​ការ​អនុវត្ត​យុទ្ធនាការចុះចាក់វ៉ាក់សាំងបន្ថែមការពារជំងឺកញ្ជ្រិលស្អូច រយៈពេល១៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ នៅតាមសហគម តាមវត្តអារ៉ាម តាមខ្នងផ្ទះ តាមសាលា​ឃុំ​សង្កាត់ និងតាមមណ្ឌលសុខភាព សរុបចំនួន១២៧២កន្លែង នៅជិតផ្ទះរបស់ពលរដ្ឋបំផុត និង​បាន​កំណត់ផែនការចាក់វ៉ាក់សាំងលើក្មេងអាយុ៩ខែដល់៥ឆ្នាំ សរុបមប្រមាណ ១១ម៉ឺន​៨៤៧០​នាក់ និងមានក្រុមគ្រូពេទ្យចុះចាក់ចំនួន ១៧១ក្រុម ក្នុងមួយក្រុមមានគ្រូពេទ្យ២រូប និងអ្នកស្ម័​គ្រ​ចិត្ត​ភូមិ១រូប៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm