ក្រសួងវប្បធម៌នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ នៅចុងខែវិចិ្ឆកានេះ

2024/11/01 08:22:10 pm        303

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោង​បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លី ជា​ជំហាន​ឆ្ពោះ​ទៅកាន់ភាពយន្តខ្នាតវែង» ដែលគ្រោងនឹងរៀបចំនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​ខាង​មុខនេះ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់ BTV ព័ត៌មាននាព្រឹកថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះថា តាមរយៈនៃ​មហោ​ស្រព​ជាតិ​ភាពយ​ន្ត​ខ្នាត​ខ្លី​នេះ​គឺ​ជា​ព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញលើកទឹកចិត្ត ដល់យុវជន​ដើម្បី​បញ្ចេញ​គំនិតច្នៃ​ប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈ អេក្រង់ ឬផ្ទាំងសំពត់ស និង​ជា​ជំហានដំបូងក្នុងការនាំពួកឲ្យក្លាយជាផលិតករភាពយន្ត។

លោកបន្តថា មហោស្រពនេះធ្វើ​ឡើង​ដើម្បី​ប្រកួត​ប្រជែង​វាស់​ស្ទង់​កម្រិត​សមត្ថភាព​របស់​យុវ​ផលិត​ករ​វ័យក្មេងព្រមទាំងចែករំលែកបទពិសោធន៍ថ្មីៗក្នុងគោលបំណងពង្រឹង និង​លើក​កម្ពស់​ធន​ធាន​មនុស្ស រួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជា ឲ្យកាន់តែប្រសើរឡើង និង​ដើម្បី​បង្កើននូវបរិយាកាសដ៏សំបូរបែប នៃព្រឹតិ្តការណ៍វប្បធម៌ និងបង្កើននូវផលិតផលវប្បធម៌ថ្មីៗ ដែល​មិនត្រឹមតែជួយអភិវឌ្ឍវិស័យភាពយន្តប៉ុណ្ណោះទេ តែថែមទាំង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយពីវប្បធម៌ ប្រពៃណី កិត្យានុភាព និងអត្តសញ្ញាណជាតិ នៅលើឆាកអន្តរជាតិ​ផង​ដែរ​។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយ​វប្បធម៌លើកឡើងថា ​«ការ​រៀប​ចំមហោស្រ​ពនេះ យើងនឹងគ្រោងធ្វើពិធីបើកនាថ្ងៃទី២៥ ខែវិចិ្ឆកា នៅសាលសន្និសីទចតុម្មុខ ហើយ​យើងរៀបចំពិធីបិទ និងប្រកាសជាផ្លូវការផ្តល់ពានរង្វាន់ នៅថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២៤ មក​ដល់​ថ្ងៃនេះយើងបានបិទបញ្ចប់ការទទួលពាក្យចូលរួមប្រកួតប្រជែងរបស់យុវជនផលិតករ ត្រឹម​ថ្ងៃទី៣១ ខែតុលា យើងបានបិទបញ្ចប់ការទទួលពាក្យរួចរាល់ហើយ។ តទៅនេះ​ក្នុង​ដំណើរ​ការ​រៀប​ចំ យើងយកស្នាដៃភាពយន្តសម្រាប់ចូលរួមប្រជែងទាំងអស់នេះ យកទៅសម្រាប់​គណៈ​កម្មាធិការ​មេ​ប្រយោគពិនិត្យវាយតម្លៃ និងធ្វើការជ្រើសរើសភាពយន្ត សម្រាប់ទៅក្នុងវ​គ្គ​ផ្តាច់​ព្រ័ត្រ។​ ហើយក្នុងអំឡុងពេលនៃការរៀបចំពិធីចន្លោះពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៩ ក៏មានការ​ចាក់​បញ្ចាំង​ស្នាដៃភាពយន្តនៅតាមរោងភាពយន្តមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យទស្សនិក​ជន​ មហាជនចូលទស្សនាគាំទ្រស្នាដៃផលិតកររបស់យើង ឬអាចបោះ​ឆ្នោត​ជ្រើស​រើស​ស្នាដៃ​ភាព​យន្ត​ណាដែ​លខ្លួនពេញចិត្ត ដែល ផ្តល់ជាពិន្ទុ ក្នុងន័យថា ផ្តល់ជារង្វាន់ដែល​ភាព​យន្ត​នោះ​មាន​មហា​ជន​គាំទ្រច្រើន ជាផ្នែកមួយផងដែរ»

សូមរំលឹកថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយ​សមត្ថភាព​ទេពកោសល្យ​ក្នុង​វិស័យភាពយន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យុវជនទាំងអស់ បាន​ចូល​រួម​ចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំង​បាន​បង្គប់​នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាព​ទាំង​នេះ មិនត្រឹមតែបានជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំង​បាន​ចូល​រួម​ចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​របស់​ជាតិ​យើង​៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm