កូរ៉េខាងជើង អួតថាមានមីស៊ីល "ខ្លាំងបំផុតក្នុងលោក" ប៉ុន្តែអ្នកជំនាញ ថាមិនសមប្រើក្នុងសង្គ្រាម

2024/11/01 08:58:17 pm        81

កូរ៉េខាងជើង នៅថ្ងៃសុក្រ (០១ វិច្ឆិកា) សប្ដាហ៍នេះ បានអួតសរសើរថា មីស៊ីលបាលិស្ទិកអន្តរទ្វីប (ICBM) ថ្មីដែលខ្លួនទើបតែបាញ់សាកល្បង គឺ "ខ្លាំងក្លាបំផុតក្នុងពិភពលោក" ប៉ុន្តែនេះជាការអះអាងដែលត្រូវគេមើលឃើញថាជាការឃោសនាសុទ្ធសាធ បន្ទាប់ពីអ្នកជំនាញបានវាយតម្លៃថា មីស៊ីលនោះមានទំហំធំពេកមិនអាចមានប្រយោជន៍ក្នុងស្ថានភាពសង្រ្គាម។

មីស៊ីល ICBM ដែលបានបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍នោះ បានហោះឡើងខ្ពស់ និងប្រើរយៈពេលយូរជាងអាវុធផ្សេងទៀតដែលកូរ៉េខាងជើងបានសាកល្បង។ ទោះជាយ៉ាងនេះក្ដី អ្នកជំនាញបរទេសនិយាយថា ការធ្វើតេស្តនេះបានបរាជ័យក្នុងការបង្ហាញថា កូរ៉េខាងជើង មានភាពស្ទាត់ជំនាញផ្នែកបច្ចេកវិទ្យាចុងក្រោយមួយចំនួនក្នុងការកាន់កាប់ ICBM ដែលមានមុខងារអាចវាយប្រហារដល់ដីគោកអាមេរិកបាន។

ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង បានកំណត់អត្តសញ្ញាណមីស៊ីលនោះថាឈ្មោះ វ៉ាសុង-១៩ (Hwasong-19) ហើយបានហៅថាជា "មីស៊ីលយុទ្ធសាស្ត្រខ្លាំងបំផុតរបស់ពិភពលោក" និង "ប្រព័ន្ធអាវុធដ៏ល្អឥតខ្ចោះ"។ ប៉ុន្តែអ្នកជំនាញនិយាយថា រូបថតពេលបាញ់បង្ហោះបង្ហាញពី ICBM និងយានបាញ់បង្ហោះរបស់វាមានទំហំធំ ដែលបង្កើតជាចម្ងល់លើការចល័ត និងលទ្ធភាពរស់រានក្នុងសម័យសង្គ្រាមរបស់គ្រឿងយុទ្ធោបករណ៍ទាំងនោះ។

អ្នកជំនាញមីស៊ីលម្នាក់នៅវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយថា មីស៊ីល Hwasong-19 ត្រូវគេប៉ាន់ស្មានថាមានប្រវែងយ៉ាងតិច ២៨ម៉ែត្រ ខណៈ ICBM ទំនើបរបស់អាមេរិក និងរុស្ស៊ី មានប្រវែងតិចជាង ២០ម៉ែត្រប៉ុណ្ណោះ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងជើងបានរាយការណ៍ពីការរីកចម្រើនជាលំដាប់ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីទទួលបានមីស៊ីលនុយក្លេអ៊ែរ។ អ្នកជំនាញបរទេសជាច្រើនជឿថា កូរ៉េខាងជើងទំនងជាមានមីស៊ីលដែលអាចបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរលើទូទាំងកូរ៉េខាងត្បូង ប៉ុន្តែប្រទេសនេះមិនទាន់មានមីស៊ីលនុយក្លេអ៊ែរណាដែលអាចវាយប្រហារដីគោកអាមេរិកនៅឡើយទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm