អ៊ីរ៉ង់ និងអាល់ហ្សេរី ជំរុញកិច្ចប្រឹងប្រែង ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល លើហ្កាហ្សា និងលីបង់

2024/11/01 02:08:44 pm        96

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយីដ អាបាស អារ៉ាជី (Seyed Abbas Araghchi) និងសមភាគីអាល់ហ្សេរី លោក អាម៉េដ អាត់តាហ្វ (Ahmed Attaf) កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់ «អំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា និងការឈ្លានពានប្រឆាំងនឹងប្រទេសលីបង់» ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់ នៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ស្ថានភាពនៅក្នុងតំបន់ បានក្លាយទៅជាមិនច្បាស់លាស់ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនៅតំបន់ហ្កាហ្សា និងលីបង់ ដោយបានបញ្ជាក់ពីភាពចាំបាច់សម្រាប់សហគមន៍អន្តរជាតិ ក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួល ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រតិបត្តិការឥស្លាម ដើម្បីបញ្ឈប់ការវាយប្រហារ។

នៅក្នុងកិច្ចពិភាក្សារបស់ពួកគេ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានសរសើរអាល់ហ្សេរីចំពោះជំហររឹងមាំរបស់ខ្លួនក្នុងការគាំទ្រប្រជាជនប៉ាឡេស្ទីន និងលីបង់ និងការថ្កោលទោសចំពោះ «ការឈ្លានពាន» នាពេលថ្មីៗនេះរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

កងកម្លាំងការពារអ៊ីស្រាអែល បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស «យ៉ាងច្បាស់លាស់ និងចំគោលដៅ» ទៅលើគោលដៅនានា ក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះពីប្រទេសនេះ។

ទីបញ្ជាការការពារដែនអាកាសរបស់អ៊ីរ៉ង់ បាននិយាយថា ខ្លួនបានទប់ទល់នឹងការវាយប្រហាររបស់អ៊ីស្រាអែលដោយជោគជ័យ ដែលបណ្តាលឲ្យមាន «ការខូចខាតមានកម្រិត» តែប៉ុណ្ណោះ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am