ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko) បាននិយាយនៅក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីពីសន្តិសុខអឺរ៉ុបអាស៊ីនៅទីក្រុងមិនស្ក៍ (Minsk)ថា អ៊ុយក្រែន និងរុស្ស៊ី ត្រូវតែយល់ព្រមក្នុងការចរចាដោយគ្មានលក្ខខណ្ឌបឋម។

លោក បានសង្កត់ធ្ងន់ថា៖« ខ្ញុំតែងតែប្រកាន់ជំហរថា គ្មានជម្លោះណាមួយ ជាកំហុសរបស់ភាគីម្ខាងទេ នៅពេលដែលភាគីទាំងពីរពាក់ព័ន្ធ ភាគីទាំងពីរ ត្រូវមានចំណែកក្នុងការទទួលខុសត្រូវ។ ទោះជាយ៉ាងនេះក្តី បញ្ហាបច្ចុប្បន្ន មិនមែនជាការស្តីបន្ទោសទេ យើងនឹងដោះស្រាយនៅពេលក្រោយ។ អ្វីដែលសំខាន់ គឺត្រូវចាប់ផ្តើមដោះស្រាយបញ្ហានៅតុចរចា»។

លោក លូកាសិនកូ បានកត់សម្គាល់ឃើញថា នៅពេលដែលការចរចាសន្តិភាព ចាប់ផ្តើម វាអាចទៅរួចដើម្បីសម្រេចបានបទឈប់បាញ់ក្រោមលក្ខខណ្ឌមួយចំនួន ហើយក្រោយមកដកកងទ័ពចេញពីជួរមុខ។ លោកប្រធានាធិបតីបេឡារុស បានសង្កត់ធ្ងន់ថា៖«អ្វីគ្រប់យ៉ាង អាចកើតឡើង ប៉ុន្តែគន្លឹះនោះ គឺថាជីវិតមនុស្ស នឹងត្រូវបានជួយសង្គ្រោះ! យើងអាចពិភាក្សាអំពីហេតុផលនៃជម្លោះនៅពេលក្រោយ»។
លោកក៏បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោក ត្រូវតែចូលរួមក្នុងការពិភាក្សាដែលមានបំណងដោះស្រាយវិបត្តិអ៊ុយក្រែន។ លោកបានបញ្ជាក់ថា៖ «សម្រាប់យើង គឺចាំបាច់ត្រូវធានាសុវត្ថិភាពរបស់យើងផ្ទាល់។