៩ខែដើមឆ្នាំ២០២៤ មន្រ្តីអន្តោប្រវេសន៍កម្ពុជាទទួលភ្ញៀវអន្តរជាតិជាង៤លាននាក់ បដិសេធមិនឱ្យចូលប្រមាណមួយពាន់នាក់

2024/11/01 09:54:52 pm        855

មិនទាន់មួយឆ្នាំផង ពោលគឺត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៤នេះ មន្រ្តីអន្តោប្រវេសន៍ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានទទួលភ្ញៀវជាលក្ខណៈអន្តរជាតិចូលមកតាមបណ្ដាច្រកទ្វាព្រំដែនគោក និង​អាកាស​រហូត​ទៅដល់ ៤.៨៤៩.៩២២នាក់ ស្មើនឹង ២១៧សញ្ជាតិ កើនឡើង៦,៧៦% ក្នុងនោះ​ភ្ញៀវ​ទេសចរមានចំនួន ៣.៧៦៧.៥១៨នាក់ ស្មើនឹង ៧៧,៦៨%។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ដោយឡែក ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នោះដូចគ្នា លោកបណ្ឌិត ទូច សុឃៈ បាន​ឱ្យ​ដឹង​ទៀត​ថា ក៏មានជនបរទេសចំនួន ១.០២៤នាក់ ស្មើនឹង ៧៨សញ្ជាតិ ត្រូវបានមន្រ្តីអន្តោប្រវេសន៍ បដិសេធ​ការផ្តល់ទិដ្ឋាការ និងបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ទាប់ពី​បាន​រក​ឃើញ​ពាក់ព័ន្ធក្នុងបញ្ជីមុខសញ្ញា រកឃើញការប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី មានគោល​បំណង​មិន​ច្បាស់លាស់ និងមិនគ្រប់លក្ខណៈសម្បត្តិឱ្យចូលប្រទេស។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងដែរលទ្ធផលការងារក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ បាន​សម្រេចឡើង បើទោះបីជាសភាពការណ៍សន្តិសុខពិភពលោកនៅតែបន្តភាពស្មុគស្មាញ ក្នុងនោះ​សង្គ្រាមរវាង រុស្សី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងប្រទេស​ក្នុង​តំបន់​មជ្ឈិម​​បូព៌ា​មួយ​ចំនួនក៏បាននិងកំពុងបន្តការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ។ បន្ថែមពីលើនេះ ប្រទេស ក្នុង​តំបន់​មួយ​ចំនួន​បានរងគ្រោះធម្មជាតិ។ វិបត្តិទាំងនេះ បានជះឥទ្ធិពល អវិជ្ជមានដល់​វិស័យ​ទេសចរណ៍​ជា​សកល រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

តែទោះជាយ៉ាងនេះក្តី លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅ​តែ​បន្ត​រក្សាបាន សុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កបរិយាកាស​ដល់​ដំណើរ​ការ​ប្រទេស​ទៅ​តាមវិស័យនីមួយៗ ប្រព្រឹត្តទៅដោយរលូន ស្របតាមកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ប្រកប​ដោយ​ថាមពល ភាពឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់ របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដើម្បីសម្រួលដល់ការលំបាក និងដោះស្រាយរបាំងនានាដែលប៉ះពាល់​ដល់​អ្នក​ដំណើរ​ចេញ​ចូល រួមមាន ការពង្រឹងសេវាកម្មអន្តោប្រវេសន៍នៅតាមច្រកទ្វារអន្តរជាតិ លុប​បំបាត់​បាតុភាព​អសកម្ម និងការសម្រួលបែបបទអោយ បានងាយស្រួល ប្រមុខរាជរដ្ឋាភិបាល ការ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​សាល​ក្របត្រអេឡិចត្រូនិកចូលព្រះរាជាណាចក្រ កម្ពុជា (Cambodia e-Arrival) ដែលបានដាក់អោយអនុវត្តជំហានដំបូងនៅតាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm