ស.ស.យ.ក និងក្រុមតារាកម្ពុជា នឹងប្រកួតបាល់ទាត់ជាមួយគ្នានៅចុងឆ្នាំ២០២៤ ដើម្បីអបអរទិវាសន្តិភាព

2024/11/01 10:46:06 pm        1.1 K

ក្រុមបាល់ទាត់របស់សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមបាល់ទាត់ Cambodia Football Super Star នឹងធ្វើការប្រកួតបាល់ទាត់ជាមួយគ្នា នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំនេះ គឺដើម្បីអបអរសាទរ ទិវាសន្តិភាពលើកទី១។

ជាការអបអរសាទរ ទិវាសន្តិភាពជាលើកដំបូងសម្រាប់កម្ពុជានៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ ក្រុម​បាល់​ទាត់របស់សហភាពសហព័ន្ធយុវជនកម្ពុជា និងធ្វើការប្រកួតបាល់ទាត់ជាមួយ ក្រុម​បាល់​ទាត់ Cambodia Football Super Star ដែលជាក្រុមតារាប្រចាំនៅកម្ពុជា។ មុនឈាន​ដល់​ការ​ប្រកួត​នៅ​ចុងឆ្នាំ២០២៤នេះ ក៏មានការរៀបចំជំនួបជាលើកដំបូងនៅរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ផងដែរ។ ជំនួបធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាតំណាងខាង​ក្រុមបាល់​ទាត់ Cambodia Football Super Star។

ក្រោយបញ្ចប់ជំនួប​ខាង​លើនេះ គ្រូបង្វឹកសម្រាប់ ក្រុមបាល់ទាត់ ស.ស.យ.ក លើកឡើងថា ព្រឹត្តិការណ៍​ខាងមុខជា​ព្រឹត្តិការណ៍ដ៏ធំ ដែលអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី នៅ​ពហុកីឡដ្ឋានមរតកតេជោ។ លោកលើកឡើងថា ការរៀបចំការប្រកួតខាងមុខនេះ គឺមាន​គោល​ដៅ​​ធំបំផុត គឺជាការអបអរទិវាសន្តិភាពនៅកម្ពុជា។ លោកថា ក្រុមបាល់ទាត់​របស់​សហភាព​សហព័ន្ធ​យុវជន នឹងប្រឹងប្រែងឱ្យខ្លាំងក្លា ដើម្បីដណ្ដើមយកជ័យជំនះ។

លើកឡើងដូចគ្នាផងដែរ តារាចម្រៀង លោក ខេម បានបង្ហាញក្ដីរំភើបរីករាយជាខ្លាំង ដែល​ក្រុម​របស់​លោក នឹងមានវត្តមានចូលរួមប្រកួតប្រជែង អបអរសាទរដល់ទាវាសន្តិភាពនៅកម្ពុជា។ ភ្ជាប់​ជា​មួយ​ក្ដីរំភើបរីករាយ ក្រុមបាល់ទាត់Cambodia Football Super Star ក៏នឹងប្រឹង​ប្រែង​ហ្វឹក​ហាត់ ដើម្បីប្រកួតយកជ័យជម្នះផងដែរ។

ទិវាសន្តិភាពនៅកម្ពុជា ជាទិវាថ្មីសម្រាប់កម្ពុជា ដោយកំណត់យករៀងរាល់ថ្ងៃទី ២៩ ខែធ្នូ។ ឆ្នាំ ២០២៤​នេះ ជាឆ្នាំដំបូងដែលកម្ពុជារៀបចំឡើង។ ទិវានេះ ក៏ត្រូវបានរាជរដ្ឋាភិបាល កំណត់ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈផងដែរ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        289
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        359

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm