វាយកូនបាល់៖ ជើងឯកវាយកូនបាល់ Grand Slam, US Open កីឡាការិនីអង់គ្លេសវ័យ ១៨ឆ្នាំ Emma Raducanu បានសំរេចដកខ្លួនចេញពីការប្រកួតវាយកូនបាល់ពានរង្វាន់ Kremlin Open នៅទីក្រុង Moscow ប្រទេសរុស្ស៊ី។

កីឡាករវ័យ ១៨ឆ្នាំរូបនេះទើបតែបានចូលលេង ១ប្រកួតប៉ុណ្ណោះតាំងពីឈ្នះជើងឯក Grand Slam លើកដំបូងក្នុងអាជីព ដោយមួយប្រកួតនោះគឺចាញ់កីឡាការិនីបេឡារុស Aliaksandra Sasnovich នៅ Indian Wells សហរដ្ឋអាមេរិកកាលពីដើមខែតុលានេះ។ យ៉ាងណាក្តី Raducanu នៅមានកាលវិភាគប្រកួតផ្សេងទៀតនៅប្រទេសរ៉ូម៉ានី និងអូទ្រីសចុងរដូវកាល ២០២១ នេះ។ រំលឹកថា Emma Raducanu មានចំណាត់ថ្នាក់ពិភពលោកដល់ទៅលេខ ១៥០ កាលពីដើមខែកញ្ញា មុនពេលដែលឡើងមកដល់លេខ ២២ ក្រោយឈ្នះជើងឯក Grand Slam, US Open គួរឱ្យភ្ញាក់ផ្អើល៕
អត្ថបទ៖នាង សុភាវុធ