ផ្កាយរណបឈើលើកដំបូងរបស់ពិភពលោកបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវជប៉ុន នឹងបង្ហោះទៅកាន់ទីអវកាសនៅថ្ងៃអង្គារសប្តាហ៍ក្រោយ នៅក្នុងការធ្វើតេស្តដំបូងគេមួយសម្រាប់ការប្រើប្រាស់ឈើនៅក្នុងការរុករកឋានព្រះច័ន្ទ និងភពព្រះអង្គារ ។
ផ្កាយរណប LignoSat ដែលផលិតឡើងដោយសាកលវិទ្យាល័យ Kyoto និងក្រុមហ៊ុនសាងសង់ផ្ទះឈើ Sumitomo Forestry នឹងធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ(ISS)សម្រាប់បេសកកម្មរបស់ក្រុមហ៊ុន SpaceX ហើយនិងហោះចូលក្នុងគន្លងតារាវិថីនៅចម្ងាយប្រហែល ៤០០គ.មពីលើផែនដី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
ផ្កាយរណបប៉ុនបាតដៃ LignoSat មានមុខងារបង្ហាញសក្តានុពលរបស់ចក្រវាលនៃសម្ភារៈកកើតថ្មី ស្របពេលដែលមនុស្សរុករកការរស់នៅលើទីអវកាស ។
លោក Takao Doi គឺជាអ្នកវិទ្យាសាស្រ្តមកពីបេសកកម្ម Space Shuttle ដែលសិក្សាសកម្មភាពលើទីអវកាសរបស់មនុស្សនៅសាកលវិទ្យាល័យ Kyoto និយាយថា មកទល់នឹងពេលនេះ គ្មានប្រទេសណាមួយមានគម្រោងប្រើប្រាស់ឈើនៅក្នុងការអភិវឌ្ឍទីអវកាសនោះទេ ។
លោកបន្តថា ការប្រើប្រាស់ឈើក្នុងទីអវកាស នឹងត្រួសត្រាយផ្លូវសម្រាប់មនុស្សសម្រេចបានការអភិវឌ្ឍយូរអង្វែងនៅក្នុងទីអវកាស ហើយលោកចង់ឲ្យមនុស្សនៅជុំវិញពិភពលោកដឹងពីវិធីសាស្រ្តបែបនេះ ។
ឆ្ពោះទៅរកផែនការរយៈពេល ៥០ឆ្នាំរបស់លោកក្នុងការដាំដើមឈើ និងសាងសង់ផ្ទះឈើលើឋានព្រះច័ន្ទ និងភពព្រះអង្គការ ក្រុមរបស់លោក Doi បានសម្រេចចិត្តបង្កើតផ្កាយរណបឈើលើកដំបូងដែលទទួលបានលិខិតបញ្ជាក់ពីអង្គការណាសា ដើម្បីបង្ហាញថា ឈើគឺជាសម្ភារៈកម្រិតទីអវកាស ៕