ឯកឧត្ដម មាន ចាន់យ៉ាដា ផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខនានាដែលសង្គមស្អប់ខ្ពើម

2024/11/01 11:07:31 pm        1.3 K

ឧត្ដរមានជ័យ៖ ក្នុងឱកាសបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានធ្វើការផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខនានាដែលសង្គមស្អប់ខ្ពើម ហើយត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម។

ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាល័យតេជោសែនសំរោង ​ព្រមទាំង​មាន​ការ​ចូលរួម​ពី​អាណាព្យាបាល​សិស្ស​លោកគ្រូអ្នកគ្រូ សិស្សានុសិស្សផងដែរ ។

ក្នុងនោះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា បានមានប្រសាសន៍បន្ដទៀតថា ការបើកបវេសសនកាល​នេះធ្វើឡើងដើម្បី​ដាស់​ស្មារតី​សិស្សានុសិស្ស ​ឲ្យ​យកចិត្តទុកដាក់ខ្ពស់ ​លើការសិក្សារបស់ខ្លួន​គ្រប់​ពេលវេលា។

ឯកឧត្ដមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការសិក្សារៀនសូត្រ​មិនត្រឹម​តែ​អនុវត្ត​នៅក្នុងវិស័យសិក្សា​តែប៉ុណ្ណោះទេ ថែមទាំងតម្រូវឲ្យមានការបន្តលើកកម្ពស់ និងការអភិវឌ្ឍគ្មានថ្ងៃបញ្ចប់ ដើម្បី​ធានានូវការផលិតធនធានមនុស្ស​ប្រកប​ដោយគុណភាពអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ឯកឧត្ដម មាន ចាន់យ៉ាដា បានបន្ដទៀតថា ការអប់រំល្អផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល ជាពិសេសបង្កើននូវធនធានមនុស្ស និងកម្លាំងពលកម្ម​ដែលមាន​ចំណេះដឹង​ប្រកបដោយវិជ្ជាជីវៈ​ ដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាព​ទៅ​លើទីផ្សារការងារ និង​តម្រូវការអភិវឌ្ឍសង្គមជាតិផងដែរ។

បើតាមលោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យ ក្នុងពិធីបើកបវេសនកាលឆ្នាំថ្មីព្រឹកមិញនេះដែរ បានលើកឡើងថា សម្រាប់ឆ្នាំសិក្សាថ្មី២០២៤នេះ ចំនួន​សិស្សដែលជាបេក្ខជនចុះឈ្មោះ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មាន សរុប ១៧៥០នាក់ បើគិតពីឆ្នាំមុន មានត្រឹមតែចំនួន១៦៤៧ តែប៉ុណ្តោះ កើនឡើងជាង១០០នាក់។

ក្នុងនោះ ​សិស្សដែលប្រឡងជាប់ មានចំនួន១៤៣៩នាក់ ស្រី៧៩៣នាក់ ដោយ​និទ្ទេស A ចំនួន ៨នាក់ ស្រី ៣នាក់ / និទ្ទេស B ចំនួន ១០២នាក់ ស្រី ៥៩នាក់ / និទ្ទេស C ចំនួន ២៩២នាក់ ស្រី ១៧៩នាក់ /និទ្ទេស D ចំនួន ៥៨០នាក់ ស្រី ៣១៣នាក់ និង និទ្ទេស E ចំនួន ៤៥៧នាក់ ស្រី ២៣៩នាក់។



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm