កងជីវពលហ៊ួទីនៅប្រទេសយេម៉ែន បានចាប់ពង្រត់បុគ្គលិកយេម៉ែនម្នាក់នៃស្ថានទូតអាមេរិក នៅទីក្រុង សាណា(Sanaa) ដោយក្លាយជាជនរងគ្រោះដែលគេដឹងចុងក្រោយបំផុតនៃការបង្រ្កាបរបស់ក្រុមហ៊ួទី លើបុគ្គលិកជំនួយ និងសង្គមស៊ីវិល នៅក្នុងតំបន់យេម៉ែនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។
ក្រុមហ៊ួទីប្រដាប់អាវុធមួយក្រុម រួមទាំងនគរបាលស្រីជាច្រើននាក់ បានសម្រុកចូលផ្ទះរបស់លោក Mohammed Abdullah Shamakh ដែលជាមន្ត្រីរដ្ឋបាលនៅស្ថានទូតអាមេរិក ក្នុងទីក្រុងសាណា ហើយបានចាប់ពង្រត់គាត់ បន្ទាប់ពីឆែកផ្ទះគាត់។ នេះបើយោងតាមមិត្តរបស់គាត់ និងអ្នកសារព័ត៌មានយេម៉ែនលោក Sami Ghaleb ។
លោក Ghaleb ដែលបាននិយាយជាមួយអ្នករស់នៅក្នុងសង្កាត់ Al-Ziraah នៃទីក្រុងសាណាស ជាកន្លែងដែលបុរសដែលត្រូវបានចាប់ពង្រត់នោះ បានប្រាប់សារព័ត៌មាន Arab News កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ួទី បានវាយឆ្មក់អគារបីជាន់នោះ កាលពីថ្ងៃទី១០ ខែតុលា ហើយបានណែនាំអ្នកកាន់កាប់របស់អគារ រួមទាំងកុមារ និងស្ត្រី ឲ្យឡើងទៅលើដំបូល។
បន្ទាប់មកក្រុមប្រដាប់អាវុធនោះ បានបង្ខាំងពួកគេ មុនពេលសម្រុកចូលផ្ទះល្វែងរបស់លោក Shammakh ហើយធ្វើការឆែកឆេរ។

