រត់ប្រណាំង៖ នគរបាលនៃប្រទេសកេនយ៉ាបានសំរេចឃាត់ខ្លួនស្វាមីរបស់កីឡាការិនី Agnes Tirop ដែលត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះ។ ម្ចាស់កំណត់ត្រាពិភពលោករត់ចម្ងាយឆ្ងាយ ១០គីឡូម៉ែត្រកីឡាការិនី Agnes Tirop ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះនៅទីក្រុង Iten ប្រទេសកេនយ៉ា។

Emmanuel Rotich ត្រូវបានឃាត់ខ្លួននៅទីក្រុង Mombasa នឹងត្រូវទទួលទោសនៅពេលការស៊ើបអង្កេតរួចរាល់។ កាលពីខែមុន Agnes Tirop ទើបតែបានបំបែកកំណត់ត្រាពិភពលោករត់ចម្ងាយឆ្ងាយ ១០គីឡូម៉ែត្រផ្នែកនារីនៅប្រទេសអាល្លឺម៉ង់។ សហព័ន្ធកីឡាអត្តពលកម្មកេនយ៉ាបានចេញសេចក្តីថ្លែងការរបស់របស់ខ្លួនថា នេះជាការបាត់បង់គ្រាប់ពេជ្រដ៏មានតំលៃមួយរបស់កេនយ៉ា ដែលនាងគឺជាអ្នករត់លឿងជាងគេម្នាក់នៅលើឆាកអន្តរជាតិ។ កាលពីអូឡាំពិក ២០២០ នៅទីក្រុងតូក្យូខែសីហាកន្លងទៅ Agnes Tirop បានបញ្ចប់លេខ៤ ក្នុងវិញ្ញាសារត់ ២០០០ម៉ែត្រដោយតាមពីក្រោយតំណែងមេដាយសំរឹទ្ធកីឡាការិនីអេចូពី Gudaf Tsegay តែ ០វិនាទី ៧៥ ប៉ុណ្ណោះ។ រំលឹកថា Agnes Tirop បានចាប់ផ្តើមអាជីពរបស់ខ្លួននៅឆ្នាំ២០១១ ចូលរួមការប្រកួតកំរិតយុវជនដោយឈ្នះមេដាយសំរឹទ្ធវិញ្ញាសា ៥០០០ម៉ែត្រក្នុងឆ្នាំដំបូងរបស់នាងនៅព្រឹត្តិការណ៍កីឡាអត្តពលិកម្មពិភពលោកផ្នែកយុវជន៕
អត្ថបទ៖នាង សុភាវុធ