នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីកាទី (Najib Mikati) នៅពីថ្ងៃសុក្រនេះ បានរិះគន់ «ការពង្រីក» ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើប្រទេសរបស់លោក ដោយនិយាយថា ពួកគេបង្ហាញពីការច្រានចោលកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកបទឈប់បាញ់ បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាងមួយខែ។
លោក ម៉ាកាទី បាននិយាយថា៖«ការពង្រីកវិសាលភាពនៃការឈ្លានពានរបស់សត្រូវអ៊ីស្រាអែលជាថ្មីលើតំបន់មួយចំនួននៅប្រទេសលីបង់ ការគំរាមកំហែងម្តងហើយម្តងទៀតរបស់ខ្លួនចំពោះប្រជាជនក្នុងការជម្លៀសចេញពីទីក្រុង និងភូមិទាំងអស់ ហើយការកំណត់គោលដៅជាថ្មីនៃតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ជាមួយនឹងការវាយឆ្មក់បំផ្លិចបំផ្លាញ គឺជាសញ្ញាទាំងអស់ ដែលបញ្ជាក់ពីការបដិសេធរបស់អ៊ីស្រាអែលចំពោះកិច្ចប្រឹងប្រែងដែលត្រូវបានធ្វើឡើង ដើម្បីធានាបាននូវបទឈប់បាញ់។
សេចក្តីថ្លែងការណ៍របស់លោក មីកាទី បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានជួបជាមួយមន្ត្រីអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចកើតមាន ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសលីបង់។
លោកនាយករដ្ឋមន្ត្រីលីបង់ បានបន្ថែមថា អាកប្បកិរិយាការទូតរបស់អ៊ីស្រាអែល បានបញ្ជាក់យ៉ាងច្បាស់ ថា ខ្លួនកំពុងបដិសេធបទឈប់បាញ់។

