កូរ៉េខាងត្បូងអត់មានព្យុះទីហ្វុងជាលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ

2024/11/02 01:31:36 am        53

រដ្ឋបាលឧតុនិយមកូរ៉េ (KMA) នៅថ្ងៃសុក្រ (ទី១ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា នេះគឺជាលើកដំបូងហើយ គិតចាប់តាំងពីឆ្នាំ២០១៧ មក ដែលប្រទេសកូរ៉េខាងត្បូងមិនបានរងគ្រោះដោយសារការបក់បោកដល់ដីគោករបស់ព្យុះទីហ្វុង នារដូវក្តៅនេះ ដោយផ្ទុយស្រឡះពីរយៈពេល ២ឆ្នាំកន្លងមក ដែលប្រទេសនេះបានជួបប្រទះជាមួយនឹងព្យុះធំៗ។

ក្នុងឆ្នាំ២០២៣ ព្យុះទីហ្វុង Khanun បានបង្កឲ្យមានជាទឹកជំនន់ និងបង្ខំឲ្យមនុស្សប្រមាណជា ១៤.០០០នាក់ជម្លៀសចេញពីផ្ទះសម្បែង ហើយព្យុះទីហ្វុង Hinnamnor ក្នុងឆ្នាំ២០២២ បានបណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់ និង ៦នាក់ រងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិគិតជា ២៤៤ពាន់លានវ៉ុន (ជាង ១៧៧លានដុល្លារ)។

ផ្ទុយទៅវិញ ព្យុះទីហ្វុង Krathon បានបក់បោកជិតទៅដល់កូរ៉េខាងត្បូង ដោយចាកចេញពីប្រទេសហ្វីលីពីន ជាមួយនឹងកម្លាំងខ្យល់បក់ស្រដៀងនឹងព្យុះទីហ្វុង Kong-rey កាលពីថ្ងៃទី៣ ខែតុលា ប៉ុន្តែបានបាត់បង់សន្ទុះ នៅក្បែរឆ្នេរកោះតៃវ៉ាន់ មុនពេលថមថយកម្លាំងទៅជាព្យុះត្រូពិក។

នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាព្យុះទីហ្វុងមិនបានកើតមានឡើងនៅប្រទេស ក្នុងឆ្នាំ២០២៤ នេះ KMA បានប្រាប់សារប័ត៌មាន The Korea Herald ថា នេះគឺដោយសារតែប្រព័ន្ធសម្ពាធខ្ពស់ប៉ាស៊ីហ្វិកខាងជើងដែលបណ្តាលឲ្យមានកម្ដៅក្ដៅខ្លាំង នៅក្នុងខែសីហា។

មន្ត្រី KMA លោក Woo Jin-kyu បាននិយាយថា៖ «សកម្មភាពខ្យល់អាកាស គឺខ្ពស់ជាងធម្មតា ក្នុងឆ្នាំ២០២៤ នៅជិតប៉ាស៊ីហ្វិកភាគពាយព្យនៃប្រទេសហ្វីលីពីន ដែលបណ្តាលឲ្យមានប្រព័ន្ធសម្ពាធខ្ពស់ប៉ាស៊ីហ្វិកខាងជើងក្តៅសើមក្នុងកម្រិតទាបដល់ពាក់កណ្តាលនៃបរិយាកាស ដែលវិវត្តកាន់តែធំជាង និងយូរជាងធម្មតាពីលើប្រទេសកូរ៉េខាងត្បូង។ ព្យុះទីហ្វុងមិនអាចឆ្លងកាត់ប្រព័ន្ធសម្ពាធខ្ពស់នេះទេ ដែលនាំឲ្យព្យុះទាំងនោះធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសចិនជំនួសវិញ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm