អំឡុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅក្នុងទីក្រុងម៉ូស្កូនាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងគាំទ្ររុស្ស៊ីរហូតពួកគេទទួលបានជ័យជំនះនៅអ៊ុយក្រែន ។
លោកស្រី Choe បាននិយាយប្រាប់លោក Lavrov ថា ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្រ្តប្រពៃណីរបស់ពួកយើងដែលបានធ្វើដំណើរតាមមាគ៌ាសាកល្បងប្រវត្តិសាស្រ្ត កំពុងកើនឡើងដល់កម្រិតថ្មីនៃទំនាក់ទំនងសមមិត្តយោធាមិនអាចកាត់ថ្លៃបាន ហើយលោកស្រីបានកើតសរសើរដល់តួនាទីរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
លោកស្រីថា ទីក្រុងព្យុងយ៉ាងគ្មានការសង្ស័យឡើយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក Putin ថា កងទ័ពរុស្ស៊ី និងប្រជាជនរុស្ស៊ី នឹងសម្រេចបានជ័យជំនះដ៏អស្ចារ្យនៅក្នុងការតស៊ូពលីកម្មរបស់ពួកគេ ដើម្បីការពារសិទ្ធិអធិបតេយ្យភាព និងផលប្រយោជនសន្តិសុខរដ្ឋរបស់ពួកគេ ។
លោកស្រី Choe និយាយទៀតថា ពួកយើងសូមធ្វើការធានាផងដែរថា រហូតដល់ថ្ងៃជ័យជំនះ ពួកយើងនឹងឈរខាងសមមិត្តរុស្ស៊ីរបស់ពួកយើង ។
ពេលស្វាគមន៍លោកស្រី Choe លោក Lavrov បាននិយាយពីទំនាក់ទំនងជិតស្និតរវាងយោធាប្រទេសទាំង ២ ដោយលោកនិយាយថា នេះនឹងជំរុញពួកគេឲ្យដោះស្រាយការងារសន្តិសុខសំខាន់រួមគ្នា ៕

