ហេតុការណផ្ទុះគ្រាប់នៅតំបន់ភាគនិរតីប៉ាគីស្ថាន សម្លាប់មនុស្ស ៧នាក់ រួមទាំងសិស្សសាលា ៥នាក់ផងដែរ

2024/11/02 03:01:09 am        65

មន្រ្តីនគរបាលមួយរូប និយាយថា មនុស្សយ៉ាងហោច ៧នាក់ រួមទាំងសិស្សសាលា ៥នាក់ផងដែរ ត្រូវបានសម្លាប់ និងមនុស្ស ២៣នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅតំបន់ភាគនិរតីប្រទេសប៉ាគីស្ថាន ។

លោកនិយាយថា គោលដៅវាយប្រហារគឺជារថយន្តនគរបាលដែលធ្វើដំណើរទៅទទួលក្រុមចាក់វ៉ាក់សាំងបង្ការជំងឺខួរឆ្អឹងខ្នង ។ នគរបាលម្នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ខណៈដែលមនុស្ស និងក្រុមមន្រ្តី ២៣នាក់ផ្សេងទៀត រងរបួស ។

លោកបន្តថា ការផ្ទុះនេះ ចេញពីគ្រឿងផ្ទុះដែលបង្កប់នៅក្នុងទោចចក្រយានយន្តមួយគ្រឿងដែលចតចោលនៅជិតសាលារៀនសម្រាប់ក្មេងស្រី ស្ថិតក្នុងទីក្រុង Mastung ។

នៅមិនទាន់មានភាគីណាមួយប្រកាសទទួលស្គាល់ភ្លាមៗនោះទេ សម្រាប់ការវាយប្រហារមួយនេះ ។

ខណៈពេលនោះដែរ នាយរដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif បានថ្កោលទោសការវាយប្រហារនេះ នៅក្នុងសេចក្តីថ្លែងកាណ៍ ។

ប៉ាគីស្ថាន បានមើលឃើញការកញ្ជ្រោលឡើងនៃការវាយប្រហាររបស់ក្រុមជីវពលនៅតំបន់ភាគពាយ័ព្យ និងការបះបោរកើនឡើងរបស់ក្រុមផ្តាច់ខ្លួននៅតំបន់ភាគខាងត្បូង ។

កាលពីថ្ងៃអង្គារ នគរបាលម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើការិយាល័យសុខភាពដែលគ្រប់គ្រងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺខួរឆ្អឹងខ្នងតាមផ្ទះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        360
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        406
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        384

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME

2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm