បេសកជនអាមេរិកមើលឃើញ «សញ្ញាគួរបារម្ភ» ខ្លះៗ ក្នុងកិច្ចសហប្រតិបត្តិការយោធារុស្ស៊ី-ចិន នៅតំបន់អាកទិក

2024/11/02 03:28:56 am        72


ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំតំបន់អាក់ទិក បាននិយាយថា សហរដ្ឋអាមេរិកកំពុងតាមមើលយ៉ាងដិតដល់នូវកិច្ចសហប្រតិបត្តិការដែលកំពុងវិវត្តទៅមុខជាលំដាប់ រវាងរុស្ស៊ី និងចិន នៅក្នុងតំបន់អាកទិក ហើយកិច្ចសហប្រតិបត្តិការយោធានាពេលថ្មីៗនេះរបស់ពួកគេ នៅក្នុងតំបន់នេះ បានបង្ហាញនូវ «សញ្ញាគួរឲ្យបារម្ភ»។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី និងចិនបានបង្កើនកិច្ចសហប្រតិបត្តិការយោធា នៅតំបន់អាកទិក ខណៈដែលកំពុងពង្រឹងទំនាក់ទំនងជារួមផ្សេងៗទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលរួមបញ្ចូលទាំងការផ្គត់ផ្គង់របស់ប្រទេសចិនដល់ទីក្រុងមូស្គូនូវទំនិញប្រើប្រាស់បានទាំងផ្នែកស៊ីវិល និងយោធា បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចលើរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។

រុស្ស៊ី និងសហរដ្ឋអាមេរិកស្ថិតក្នុងចំណោមប្រទេសចំនួន៨ ដែលមានទឹកដីនៅតំបន់អាកទិកដែលសម្បូរធនធានធម្មជាតិ។ ហើយប្រទេសចិនបានហៅខ្លួនឯងថា ជារដ្ឋ «នៅជិតតំបន់អាក់ទិក» ហើយចង់បង្កើត «ផ្លូវសូត្រប៉ូល» នៅតំបន់អាកទិក ដែលជាផ្លូវដឹកជញ្ជូនថ្មីមួយ នៅពេលដែលស្រទាប់ផ្ទាំងទឹកកក នៅតំបន់ប៉ូលបានថយចុះ ដោយសារសីតុណ្ហភាពកើនឡើង។

លោក Michael Sfraga ឯកអគ្គរដ្ឋទូតពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាកទិក បាននិយាយថា «ភាពញឹកញាប់ និងភាពស្មុគស្មាញ» នៃកិច្ចសហប្រតិបត្តិការយោធានាពេលថ្មីៗនេះ រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង នៅក្នុងតំបន់ បានបង្ហាញឲ្យឃើញនូវ «សញ្ញាគួរឲ្យបារម្ភ»។

លោក Sfraga បានប្រាប់សារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍តាមទូរសព្ទពីរដ្ឋអាឡាស្កាថា៖ «ការពិតដែលថា ពួកគេកំពុងធ្វើការជាមួយគ្នា នៅតំបន់អាកទិក បានធ្វើឲ្យពួកយើងចាប់អារម្មណ៍យ៉ាងខ្លាំង។ យើងកំពុងមានទាំងការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់អំពីរឿងនេះ។ យើងកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃសកម្មភាពរបស់ប្រទេសទាំង២»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm