ដើម្បីលើកកម្ពស់គុនខ្មែរឲ្យកាន់តែខ្លាំងបន្ថែមទៀត សម្តេចតេជោ ណែនាំឲ្យមានការរៀបចំក្លឹបបង្រៀននៅតាមមូលដ្ឋាន

2024/11/02 04:46:47 pm        931

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យអ្នកគ្រប់គ្រង​កីឡាប្រដាល់គុនខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការរៀបចំក្លឹបប្រដាល់គុនខ្មែរ នៅតាមមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាលើកស្ទួយវិស័យកីឡាគុនខ្មែរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត បើទោះបីជាបច្ចុប្បន្ន កីឡាគុនខ្មែរបានកំពុងពេញនិយមក្តី ប៉ុន្តែមិនទាន់បានជាទូលំទូលាយនោះទេ។

ក្នុងឱកាសអញ្ជើញសំណេះសំណាល និង​ពិសារអាហារ​សាមគ្គីជាមួយក្រុមកីឡា​បាល់ទាត់​តារា​កម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាគុនខ្មែរយើងបច្ចុប្បន្ននេះ កំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញ តែប៉ុណ្ណោះ ហើយសម្តេចរំពឹងថា កីឡាគុនខ្មែរនឹងរីកចម្រើន លូតលាស់ជាងនេះ នាពេលខាងមុខ បើសិនជាមានការគាំទ្រឲ្យបានដិតដល់ជាងនេះ ទៀតនោះ។ ដូច្នេះគប្បីត្រូវធ្វើការរៀបចំក្លឹមប្រដាល់គុនខ្មែរនេះ ឲ្យបានច្រើនបន្ថែមទៀត​ នៅតាមបណ្តាខេត្តនានា​ប្រសិនអាចធ្វើទៅបាន។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការរៀបចំក្លឹបប្រដាល់គុនខ្មែរក៏ដូចជាការជួយតាមរយៈ ការបណ្តុះបណ្តាលជាថ្នាលកីឡានៅឯមូលដ្ឋាននេះ គឺដើម្បីផ្សារភ្ជាប់ការសិក្សារបស់យុវជន កុំឲ្យពួកគេបោះបង់ការសិក្សាចោល ​ហើយក៏គប្បីត្រូវផ្តល់ថវិកា​ប្រចាំ​ខែដល់ពួកគេផងដែរ ដើម្បី​បំប៉ន និងឲ្យពួកគេទទួលទានអាហារបានគ្រប់គ្រាន់​សម្រាប់ការ​ហ្វឹកហាត់ ហើយនេះគឺជា​ការធានា​មួយសម្រាប់និរន្តរភាព ​នៃកីឡាករ ​កីឡាការិនីរបស់កម្ពុជាយើងផងដែរ។

សម្តេចតេជោ ​ហ៊ុន សែន ក៏បានរំពឹងផងដែរថា គំនិត​ផ្តួចផ្តើម​របស់សម្តេច​ឲ្យមានការរៀប​ចំក្លឹប​កីឡាគុនខ្មែរនៅតាម​មូលដ្ឋាន​នេះ​ គឺអាចធ្វើទៅបាន ​ដោយសារតែការ​ចំណាយសម្រាប់ការ បណ្តុះ​បណ្តាលថ្នាលកីឡាគុនខ្មែរតាមមូលដ្ឋាននេះ ​គឺមិនសូវជាចំណាយច្រើននោះទេ ​ហើយប្រសិន​បើ​យើងសាមគ្គីគ្នា​ ពីសំណាក់អ្នកមានធនធាន ​ដូចជាឧកញ៉ា​ ឧបនាយករដ្ឋមន្រ្តី ភាពរីកចម្រើន​របស់​កីឡាគុនខ្មែរ ​នឹងកាន់តែខ្លាំងជាងនេះទៅទៀត ជាក់ជាមិនខាននោះឡើយ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm