អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Ghebreyesus បាននិយាយ កាលពីថ្ងៃសុក្រថា ការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការរឹតបន្តឹងប្រតិបត្តិការរបស់ទីភ្នាក់ងារ UNRWA បានរំលោភលើការទទួលខុសត្រូវ របស់អ៊ីស្រាអែល។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ច្បាប់នេះ បានធ្វើឱ្យប៉ះពាល់ដល់ «ជីវិត និងសុខភាពរបស់អ្នកទាំងឡាយដែលពឹងផ្អែកលើសេវាសំខាន់ៗ» ។
លោកបាននិយាយថា «បម្រាមនេះ នឹងពុំធ្វើឱ្យអ៊ីស្រាអែលមានសុវត្ថិភាពឡើយ។ វានឹងធ្វើឱ្យកាន់តែមានការឈឺចាប់កាន់តែខ្លាំងសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា និងបង្កើនហានិភ័យនៃការផ្ទុះឡើងជំងឺ» ។
មេដឹកនាំ មកពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន បានបញ្ចេញប្រតិកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីអ៊ីស្រាអែល បានអនុម័តច្បាប់កាលពីថ្ងៃចន្ទ ទី២៨ ខែ តុលា ដោយដាក់បម្រាមលើទីភ្នាក់ងារអង្គការសហប្រជាជាតិ មិនឲ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេស ជាច្បាប់ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាម។
លោក Ghebreyesus បាននិយាយបន្ថែមថា ដំណាក់កាលទី៣ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកានេះ នៅភាគខាងជើងតំបន់ហ្កាហ្សា ត្រូវបានពន្យារពេល ដោយសារតែការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង បទបញ្ជាឱ្យជម្លៀសប្រជាជនត្រូវបានចេញ និងកង្វះដំណើរការចូលឬការធានា គឺជាការផ្អាកផ្នែកមនុស្សធម៌»។

