ប្រទេសម៉ាឡេស៊ី បានស្វាគមន៍ការវិនិយោគធំៗដោយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក ប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យ និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ប៉ុន្តែក្រុមហ៊ុនជាច្រើន បច្ចុប្បន្ននេះកំពុងមានភាពច្របូកច្របល់ចំពោះលទ្ធភាពនៃការដំឡើងពន្ធបន្ថែមទៀតធ្វើឡើងដោយសហរដ្ឋអាមេរិកក្នុងសង្គ្រាមពាណិជ្ជកម្មនិងការប្រកួតប្រជែងបញ្ញាសិប្បនិម្មិត (AI) ជាមួយប្រទេសចិន។
ដូចជាប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួន មានប្រទេសវៀតណាម ថៃ និងកម្ពុជា ប្រទេសម៉ាឡេស៊ី ប្រហែលជាត្រូវត្រៀមទប់ទល់នឹងការបង់ពន្ធកាន់តែតឹងរ៉ឹង ប្រសិនបើអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៥ ខែវិច្ឆិកា ខាងមុខ។
រដ្ឋនៅអាស៊ីអាគ្នេយ៍ចំនួនបួន ស្ថិតក្នុងចំណោមរដ្ឋដែលទទួលបានពីយុទ្ធសាស្ត្រ Plus One របស់ចិនដោយក្រុមហ៊ុននានា ធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេ ដើម្បីបញ្ចៀសការយកពន្ធរបស់សហរដ្ឋអាមេរិកលើមុខទំនិញពីប្រទេសចិន។
សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានចាប់ផ្តើមនៅឆ្នាំ ២០១៨ ជុំវិញអ្វីដែលសហរដ្ឋអាមេរិកហៅថាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌របស់ប្រទេសចិន។

