ក្តីសង្ឃឹមបទឈប់បាញ់ថយចុះ ខណៈអ៊ីស្រាអែលទម្លាក់គ្រាប់បែកនៅហ្កាហ្សា និងនៅលីបង់

2024/11/02 06:59:07 pm        50

ទស្សនវិស័យនៃបទឈប់បាញ់ រវាងអ៊ីស្រាអែល និងសត្រូវរបស់ខ្លួន គឺក្រុមហាម៉ាសនិងក្រុមហេសបូឡា បានផ្ទុះឡើងកាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ខណៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៦៤ នាក់នៅតំបន់ហ្កាហ្សាស្ទ្រីប នេះបើយោងតាមក្រុមគ្រូពេទ្យសង្គ្រោះបឋមនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន និងបានទម្លាក់គ្រាប់បែកនៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់។

កាលពីល្ងាចថ្ងៃសុក្រ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស លោក Izz al-Din Kassab ដោយចាត់ទុក លោកជាសមាជិកជាន់ខ្ពស់ម្នាក់ក្នុងចំណោមសមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាសដែលនៅរស់រានមានជីវិតចុងក្រោយ ទទួលខុសត្រូវក្នុងការសម្របសម្រួលជាមួយក្រុមផ្សេងៗទៀតនៅហ្កាហ្សា ក្នុងការវាយប្រហារតាមអាកាសនៅទីក្រុង Khan Younis ។

បេសកជនអាមេរិក បាននិងកំពុងធ្វើការដើម្បីធានាបានបទឈប់បាញ់នៅព្រំដែនទាំងពីរ មុនពេលការបោះឆ្នោតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ។

ទូរទស្សន៍របស់ក្រុមហាម៉ាស បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមហាម៉ាសមិនគាំទ្របទឈប់បាញ់បណ្តោះអាសន្ននោះទេ។ ក្រុមនេះនិយាយថា សំណើបទឈប់បាញ់ បានបរាជ័យក្នុងការបំពេញលក្ខខណ្ឌរបស់ខ្លួនដែលថា កិច្ចព្រមព្រៀងណាមួយត្រូវតែបញ្ចប់សង្រ្គាមដែលអូសបន្លាយពេញមួយឆ្នាំនៅហ្កាហ្សា និងរួមបញ្ចូលទាំងការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលត្រុវបានបំផ្លិចបំផ្លាញ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អាទិភាពរបស់លោក គឺការពង្រឹងសន្តិសុខ ទោះបីជាមានសម្ពាធ ឬឧបសគ្គណាមួយក៏ដោយ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm