រដ្ឋអាជ្ញា បាននិយាយថា ការវាយប្រហារដោយយានដ្រូនទៅលើអគារផ្ទះល្វែងច្រើនជាន់ ក្នុងទីក្រុង Sumy របស់អ៊ុយក្រែន បានបណ្តាលឲ្យមនុស្ស ៥នាក់ រងរបួស កាលពីថ្ងៃសុក្រ (ថ្ងៃទី១ ខែវិច្ឆិកា)។
សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បានបង្ហោះវីដេអូតាមអ៊ីនធឺណិត ដើម្បីបង្ហាញពីបុគ្គលិកសង្គ្រោះបន្ទាន់ និងជួយសង្គ្រោះនៅកន្លែងដែលបានរងការវាយប្រហារនោះ ដោយបានស្វែងរក និងបានដឹកជញ្ជូនអ្នករងរបួសចេញពីអគារដែលរងការខូចខាត។
សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវទីតាំង ឬកាលបរិច្ឆេទដែលវីដេអូនេះ ត្រូវបានថត នោះទេ។
ការិយាល័យអគ្គរដ្ឋអាជ្ញា បាននិយាយថា នៅកន្លែងផ្សេងទៀតកាលពីថ្ងៃសុក្រ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង Kharkov ដែលជាទីក្រុងធំទី២ របស់អ៊ុយក្រែន បានត្រូវចំទីតាំងដែលប្រើដោយនគរបាល ដោយបានសម្លាប់មន្ត្រីជាន់ខ្ពស់ម្នាក់ និង មនុស្ស ៤០ នាក់ផ្សេងទៀត បានរងរបួស។

