ក្រុមហាម៉ាសបដិសេធបទឈប់បាញ់បណ្តោះអាសន្ន និងកិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូរ

2024/11/02 09:49:22 pm        26

ក្រុមហាម៉ាស បានច្រានចោលកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន និងកិច្ចព្រមព្រៀងដោះដូរ ចំណាប់ថ្នូរ ដោយនិយាយថា ខ្លួនមិននិយាយអំពីអ៊ីស្រាអែលដកខ្លួនចេញពីតំបន់ហ្កាហ្សាស្ទ្រីបទេ។ នេះបើយោងតាម China Media Group (CMG) កាលពីយប់ថ្ងៃសុក្រ។

លោក Osama Hamdan សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បាននិយាយថា កិច្ចព្រមព្រៀងនេះ គឺគ្មានប្រសិទ្ធភាព និងមិនធ្ងន់ធ្ងរ ហើយការពិភាក្សាដែលពាក់ព័ន្ធ គឺមិនសមហេតុសមផលនោះទេ។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសរូបនេះ បានកត់សម្គាល់ថា កិច្ចព្រមព្រៀងដែលបានមកពីកិច្ចចរចា ៤ភាគីមិនបានបំពេញតាមតម្រូវការដើម ដែលជាបទឈប់បាញ់ពេញលេញរបស់អ៊ីស្រាអែល និងការបញ្ឈប់ទាំងស្រុងនៃការឈ្លានពានចំពោះប្រជាជនប៉ាឡេស្ទីន។ លោកបាននិយាយថា ទាហានអ៊ីស្រាអែល ត្រូវដកចេញពីតំបន់ហ្កាហ្សា។

លោក Hamdan បានសង្កត់ធ្ងន់ថា ប្រសិនបើកិច្ចពិភាក្សានោះ បានចាត់ទុកទាមទាររបស់ក្រុមហាម៉ាសសំខាន់នោះ ក្រុមហាម៉ាស បើកចំហចំពោះសំណើជាបន្តបន្ទាប់ បើមិនដូច្នេះទេ វាជាការខ្ជះខ្ជាយពេល    វេលា។

លោក David Barnea ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែលកាលពីថ្ងៃសុក្របានប្រាប់សាច់ញាតិរបស់ចំណាប់ខ្មាំងអ៊ីស្រាអែលថា ក្រុមហាម៉ាស មិនបានបដិសេធសំណើរបស់អេហ្ស៊ីបទេ ហើយត្រូវបានគេរំពឹងថា នឹងឆ្លើយតបនៅសប្តាហ៍ក្រោយ។

តំណាងមកពីប្រទេសកាតា អេហ្ស៊ីប សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានប្រមូលផ្តុំគ្នានៅទីក្រុង Doha សម្រាប់កិច្ចចរចាសន្តិភាព ក្នុងសប្តាហ៍នេះ។

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        10
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm