ក្រុមតស៊ូឥស្លាមនៅប្រទេសអ៊ីរ៉ាក់ដែលជាក្រុមជីវពលស៊ីអ៊ីត កាលពីថ្ងៃសុក្រ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយយានដ្រូនចំនួន ៦លើក ទៅលើគោលដៅរបស់អ៊ីស្រាអែល។
យោងតាមសេចក្តីថ្លែងការណ៍របស់ខ្លួន យុទ្ធជនរបស់ក្រុមនេះ បានបើកការវាយប្រហារដោយយានដ្រូន បើកចំនួនបីលើក ទៅលើ «ទីតាំងសំខាន់ៗ»នៅភាគខាងត្បូងអ៊ីស្រាអែល ពីរលើកទៀតលើគោលដៅនៅតំបន់ខ្ពង់រាប Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល និងលើកទី៦ នៅលើទីតាំងមួយ នៅភាគកណ្តាលអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទីតាំងគោលដៅ ឬរាយការណ៍អំពីការខូចខាតណាមួយឡើយ។
ក្រុមនេះ បាននិយាយថា ការវាយប្រហារ ត្រូវបានធ្វើឡើង «ក្នុងការសាមគ្គីភាពជាមួយប្រជាជនរបស់យើងនៅប៉ាឡេស្ទីន និងលីបង់» ដោយប្តេជ្ញាថា នឹងបន្តកំណត់គោលដៅ «បន្ទាយរឹងមាំរបស់សត្រូវ ក្នុងល្បឿនកើនឡើង»។
ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅតំបន់ហ្កហ្សាស្ទ្រីប កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមប្រឆាំងឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ បានវាយប្រហារម្តងហើយម្តងទៀត ទៅលើទីតាំងរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់ ដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។

