សមាគមមួយកំពុងលើកកម្ពស់ម្ចាស់អាជីវកម្ម ឱ្យក្លាយជាសហគ្រិនឆ្នើម ប្រកួតប្រជែងលើការធ្វើអាជីវកម្ម

2024/11/02 11:42:03 pm        160

ភ្នំពេញ ÷ សមាគមក្នុងស្រុកមួយ កំពុងជំរុញលើកកម្ពស់នៃការផ្លាស់ប្តូរផ្នត់គំនិត និងការអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត ជួយដល់សហគ្រិនកម្ពុជា ឱ្យក្លាយទៅជាសហគ្រិនឆ្នើម បង្កើតនូវផលិតផលមានសក្តានុពល សម្រាប់ទីផ្សារប្រកួតប្រជែង ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋ កិច្ចជាតិ។

 លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបអាជីវកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ក្រោមប្រធានបទ (ផ្នត់គំនិត និងការអភិវឌ្ឍន៍ជាយុទ្ធសាស្រ្តជួយដល់សហគ្រិនកម្ពុជា) នៅថ្ងៃទី ១ ខែ វិច្ឆិកា នេះថា ជុំវិញការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ វិស័យឯកជនគឺជាដៃគូមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមបង្កើនសេដ្ឋកិច្ចជាតិ ជាក់ស្តែងជារៀងរាល់ខែ សមាគម សហគ្រិនវីម៉ូកម្ពុជា តែងតែបានប្រមូលផ្តុំម្ចាស់អាជីវកម្មបានជួបជុំគ្នា ចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និង ការបង្ហាញ អំពីសក្តានុពល និងភាពអំណោយផលផ្សេងៗ ខណៈដែលរាជរដ្ឋាភិបាលបានពង្រីកភាពជា ដៃគូយុទ្ធសាស្រ្តជាមួយបណ្តាប្រទេស ជាច្រើនដូចជា៖ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង RECP ជាដើម ដែលតាមរយៈនេះ ម្ចាស់ អាជីវកម្មត្រូវតែខិតខំពង្រឹងខ្លួន ដើម្បីជំរុញភាពជោគជ័យក្នុងការធ្វើអាជីវកម្មរបស់ពួកគាត់។

 លោក បន្តថា ជាក់ស្តែងជំនួបអាជីវកម្ម និងផ្គូផ្គងពាណិជ្ជកម្មនេះ គឺជាការលើកកម្ពស់ដល់សហគ្រិនដែលជាសមាជិករបស់ សមាគម ដើម្បីជំរុញអាជីវកម្ម ការធ្វើពាណិជ្ជកម្ម និងការគ្រប់គ្រងនៅក្នុងក្រុមហ៊ុន ឬសហគ្រាសរបស់ពួគគាត់ឱ្យកាន់តែមានប្រសិទ្ធ ភាព តាមរយៈការទទួលឱកាសផ្សេងៗ ជាពិសេសការផ្លាស់ប្តូរនូវផ្នត់គំនិតក្នុងការធ្វើការងារ និងសកម្មភាពក្នុងអាជីវកម្មជាដើម ដើម្បី ពង្រឹង និងពង្រីកអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែប្រសើរ និងដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ជុំវិញការធ្វើអាជីវកម្មនេះដែរ, បណ្ឌិត Alexander Evengroen ប្រធាននាយកគ្រប់គ្រង Evengroen Solution Group និងជាអគ្គលេខាធិការសមាគមថាមពលកកើតឡើងវិញ (CARE) នៅក្នុងជំនួបអាជីវកម្មនេះ, លោកបណ្ឌិត បានធ្វើការចែករំលែក នូវចំណុចគន្លឹះសំខាន់ៗមួយចំនួនដល់សហគ្រិនកម្ពុជា នៅលើកការគ្រប់គ្រង និងការរៀបចំផែនការសកម្មភាពអាជីវកម្មផ្សេងៗ ដែល ជាមូលដ្ឋានសម្រាប់ពង្រឹង និងឈានទៅរកការរីកលូតលាស់ក្នុងកិច្ចដំណើរការអាជីវកម្ម ដោយក្នុងនោះសហគ្រិនត្រូវបង្កើតទំនាក់ ទំនង និងការស្វែងរកដៃគូពាណិជ្ជកម្មឱ្យបានច្រើន ព្រោះការប្រមូលផ្តុំសហគ្រិន គឺមានសារៈសំខាន់ណាស់ ក្នុងការពូតដៃគ្នាដើរទៅ រកភាពជោគជ័យ។ 

សូមបញ្ជាក់ថា ជុំវិញការលើកកម្ពស់ដល់ធុរកិច្ច និងសហគ្រិនក្នុងស្រុកនេះ ឃើញថា នាពេលកន្លងមក មានស្ថាប័នពាក់ព័ន្ធជាច្រើន ជាពិសេសសហគម និងអង្គការដៃគូនានា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការចូលរួមលើកកម្ពស់ តាមរយៈការបង្កើននូវ ចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាឌីជីថល និងបទពិសោធន៍ផ្សេងៗ ដើម្បីភាពរីកលូតលាស់នៅក្នុងកិច្ចដំណើរការអាជីវកម្ម សម្រាប់ជីវភាពរស់នៅរបស់សហគ្រិនផង និងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផង៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        46
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm