ទីក្រុងធំបំផុតទី២ Lahore របស់ប្រទេសប៉ាគីស្ថាន ត្រូវបានគ្របដណ្តប់ដោយស្រទាប់ដ៏ក្រាស់នៃផ្សែងអ័ព្ទកាលលពីថ្ងៃសៅរ៍ ពេលដែលគុណភាពខ្យល់កើនឡើងដល់កម្រិតគ្រោះថ្នាក់ ១.០៦៧ លាើវេលាម៉ោង ៩ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុក ។
ក្រុមឃ្លាំមើលគុណភាពខ្យល់ IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានចាត់ថ្នាក់កម្រិតគុណភាពខ្យល់នេះ ថាគ្រោះថ្នាក់ខ្លាំង ។
រដ្ឋាភិបាលខេត្ត Punjab ដែលទីក្រុង Lahore ស្ថិតនៅ បានណែនាំប្រជាពលរដ្ឋឲ្យពាក់ម៉ាស់ និងហាមឃាត់សកម្មភាពខាងក្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងផ្សែងអ័ព្ទដ៏គ្រោះថ្នាក់នេះ ។
ចំណាត់ការនេះដែរ បានធ្វើឡើង បន្ទាប់ពីការហក់ឡើងដ៏គ្រោះថ្នាក់នៃកង្វក់បរិយាកាស បង្កឲ្យមានហានិភ័យសុខភាពធ្ងន់ធ្ងរចំពោះមនុស្សងាយរងគ្រោះ ។
យោងតាមការចេញផ្សាយព័ត៌មាន រដ្ឋាភិបាលខេត្ត Punjab បានចេញបម្រាម Green Lockdown នៅតាមតំបន់មានកង្វល់បរិយាកាសខ្លាំងបំផុត រួមទាំងបំរាមសកម្មភាពសំណង់ ការប្រើប្រាស់ម៉ាស៊ីនភ្លើងពាណិជ្ជកម្ម និងហាមឃាត់កន្លែងលក់ចំណីអាហារកណ្តាលវាលដែលប្រើប្រាស់ធ្យូងអុស ធ្យូងថ្ម ឬអុសដោយគ្មានដំឡើងប្រព័ន្ធគ្រប់គ្រងការបំភាយឧស្ម័នត្រឹមត្រូវ ៕



