បេសកកម្ម​យាន Shenzhou-13 ចូល​ចត​នៅ​ស្ថានីយ​អវកាស​ចិន​

2021/10/16 06:40:16 pm        602

ចិន៖ យានអវកាស Shenzhou-13 របស់​ប្រទេស​ចិន​ដែល​ផ្ទុក​អវកាសយានិក​ចិន​ចំនួន​ ៣នាក់​បាន​ចូល​ចត​នៅ​ស្ថានីយ​អវកាស​របស់​ខ្លួន​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​បាន​ចាប់ផ្ដើម​ការ​ស្នាក់នៅ​រយៈពេល ​៦​ខែ​ដែល​ជា​កំណត់ត្រា​មួយ ខណៈ​ប្រទេស​នេះ​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​ការ​សាងសង់​ស្ថានីយ​អវកាស​ថ្មី​។​

​យានអវកាស​ថ្មី​ឈ្មោះថា Shenzhou-13 ត្រូវ​បាន​ដឹកនាំ​ដោយ​គ្រាប់​រ៉ុកកែត Long March-2F ចេញពី​មូលដ្ឋាន​បាញ់​បង្ហោះ Jiuquan ស្ថិត​ក្នុង​តំបន់​វាល​ខ្សាច់ Gobi នៃ​ខេត្ត Gansu ភាគ​ពាយ័ព្យ​ប្រទេស​ចិនកាលពី​វេលា​ម៉ោង ១២:២៣​នាទី​យប់​ម៉ោង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​។ បុរស​ពីរ​នាក់​ និង​ស្ត្រី​ម្នាក់​គឺជា​ក្រុម​នាវិក​ទី២ ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ស្ថានីយ​អវកាស ដែល​លើក​ទី​១ ​ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​ខែ​មេសា​។ ក្រុម​អវកាសយានិក​ទី​១ បាន​ស្នាក់នៅ​ស្ថានីយ​អាវ​កាស​រយៈ​ពេល​ត្រឹមតែ ៣​ខែ​។ អវកាសយានិក​ថ្មី​នេះ​រួមមាន​ទាំង​អតីត​ទាហាន​ ២រូប​នៃ​ការ​ធ្វើ​ដំណើរ​អវកាស​គឺ​លោក Zhai Zhigang អាយុ​ ៥៥​ឆ្នាំ, នាង​ Wang Yaping អាយុ ៤១​ឆ្នាំ និង​សមាជិក​អវកាស​យានិក​ទី​៣ លោក​ Ye Guangfu អាយុ​ ៤១​ឆ្នាំ​កំពុង​ធ្វើ​ដំណើរ​លើកដំបូង​របស់​គេ​ទៅកាន់​ទី​អវកាស​។ ក្រុម​អវកាសយានិក​ត្រូវ​បាន​ជូន​ដំណើរ​ដោយ​ក្រុម​តន្ត្រី​យោធា និង​អ្នកគាំទ្រ​ច្រៀង​ចម្រៀង​បទ​ "Ode to the Motherland" ដោយ​គូស​បញ្ជាក់​ពី​ទម្ងន់​នៃ​មោទនភាព​ជាតិ ដែល​បាន​វិនិយោគ​ក្នុង​កម្មវិធី​អវកាស​របស់​ប្រទេស​ចិនក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm