ក្រុមបាតុកររាប់ម៉ឺននាក់ នាំគ្នាចូលរួមដង្ហែក្បួនគាំទ្រជនប៉ាឡេស្ទីនឆ្ពោះទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកប្រចំានៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស ។
បាតុកម្មនេះ បានកើតឡើង មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកដែលនឹងរៀបចំឡើងនៅសប្តាហ៍ក្រោយ ។ ពួកគេបានអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែល ។
អ្នកស្រី Sumaira Wilson គឺជាបាតុករមួយរូបដែលបានចូលរួមការដង្ហែក្បួនកាលពីថ្ងៃសៅរ៍ បានជំរុញឲ្យអ្នកបោះឆ្នោតអាមេរិកពិចារណាលើការជ្រើសរើសបេក្ខជនទី ៣ ហើយមិនត្រូវបោះឆ្នោតសម្រាប់ក្រុមហ្វាស៊ីសនិយមក្រហម ឬក្រុមហ្វាស៊ីសនិយមខៀវនោះឡើយ ។
អ្នកស្រី Carina Murpyគឺជាបាតុករគាំទ្រជនប៉ាឡេស្ទីនមួយរូបទៀត និយាយថា ខ្ញុំនឹងមើលអ្នកទាំងអស់ដែលគាំទ្រលោក Trump និងលោកស្រី Kamala Harris ហើយខ្ញុំនឹងនិយាយថា តើហេតុអ្វីបានជាអ្នកបញ្ជូនជំនួយរាប់រយពាន់លានដុល្លារដល់រដ្ឋភេរវកម្ម ពេលដែលអ្នកមើលឃើញមនុស្សក្មេង-ចាស់ដេកតាមផ្លូវដោយគ្មានការថែទាំសុខភាពត្រឹមត្រូវនោះ? តើវានឹងមានរឿងអ្វីកើតឡើង? ។
ខណៈពេលនោះដែរ បាតុកម្មប្រឆាំងមួយក្រុមតូច បានធ្វើឡើងនៅក្បែរនោះផងដែរ ដោយអ្នកចូលរួមនាំគ្នាកាន់ទង់ជាតិអ៊ីស្រាអែល និងរូបភាពចំណាប់ថ្នូរ ៕


