យុវសិស្សនៅខេត្តកោះកុងតាំងចិត្តសិក្សាឱ្យបានពូកែដូចសិស្សច្បងដែលទើបប្រឡងជាប់និទ្ទេស A

2024/11/03 07:03:14 pm        429

តំណាងយុវសិស្សនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង បាន​រក្សា​ការ​តាំង​ចិត្ត​យ៉ាងមុតមាំថា ខ្លួននឹងប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងពូកែ និងអាចប្រឡងជាប់និទ្ទេស A ដូច​សិស្សច្បងរបស់ពួកគេ។

ប្រាប់ទូរទស្សន៍ BTV ក្រោយចូលរួមពិធីបើកបវសនកាលឆ្នាំសិក្សាថ្មី យុវសិស្ស​ចំនួន​២​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បានថ្លែងថា ក្នុងនាមជា​សិស្ស​ប្អូន​របស់​ពួក​គេ​នឹង​ខិត​ខំ​សិក្សា​គ្រប់​មុខ​វិជ្ជា ហើយស្វែងមេរៀនសំខាន់ដ៏ទៃពាក់ព័ន្ធដ៏ទៃបន្ថែម ចាប់ពីដើម​ឆ្នាំ​រហូត​ដល់​ការ​ប្រឡង​ឆ្នាំ​២០២៥ ខាងមុខ ដោយមិនបណ្តែបណ្តោយឱ្យពេលវេលាកន្លងទៅហួស ឬធ្វើមាតា​បិតា​ខក​ចិត្ត​នោះ​ទេ​។

គួរកត់សម្គាល់ថា ឆ្នាំ២០២៤នេះ ខេត្តកោះកុង បានសិស្សានុសិស្សប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិជាប់និទ្ទេស A រហូតដល់១៣នាក់ ក្នុងនោះស្រីចំនួន ៥ នាក់ បើធៀប​នឹង​ឆ្នាំ​ទៅ​២០២៣ មានសិស្សជាប់និទ្ទេសAតែ៣នាក់ប៉ុណ្ណោះ។

លោក​ជំទាវ មិថុនា ភូថង ក៏បង្ហាញក្តីរំភើបរីករាយជាមួយសិស្ស និងមាតាបិតាសិស្សផងដែរ ដែល​បាន​ប្រឡងជាប់និទ្ទេស A ចំនួន១៣នាក់ គ្រាខេត្តកោះកុងមិនធ្លាប់មានដូចពេលនេះ ដោយ​លោក​ជំទាវ​ចាត់ទុកថា នេះជាការសបញ្ជាក់ឱ្យឃើញថា គុណភាពអប់រំសិក្សា​ក្នុងខេ​ត្ត​កាន់​តែ​រីក​ចម្រើន និងសិស្សមាន​សមត្ថភាព​ពេញ​លេញ​ឈាន​ដល់​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​តាម​ជំនាញ​ដែលពួកគាត់មានបំណងចង់សិក្សា៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        32
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm