ក្នុងឱកាសបោះជំរំប្រចាំឆ្នាំ២០២៤នេះ សមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំក្រុម កុមរី និងយុវតីកម្ពុជា មកពីសាខាទាំង៦ មកពី រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី ធ្វើទស្សនកិច្ចនៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាប់ប៊ូស្រា ដើម្បីឱ្យប្អូនៗ បានស្គាល់ និងឈ្វេងយល់ពីសក្ដានុពលទេសចរណ៍ក្នុងខេត្តភូមិភាគឦសាន និងបានស្គាល់ពីវប្បធម៌ និងការរស់នៅរបស់ជនជាតិដើមភាគតិចពូនង។




















