ព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី២ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ «មរតកយើង»

2024/11/03 07:17:19 pm        880

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំព្រឹត្តិការណ៍ «វប្បធម៌តាមតំបន់» លើកទី២ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ(មរតកយើង) នៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមាន​ដាក់​បង្ហាញ​ស្វែង​យល់​នូវ​សិល្បៈ​បុរាណខ្មែរ បេតិកភណ្ឌវប្បធម៌ខ្មែរ និងការបង្ហាញ​ទេពកោសល្យ​សិល្បៈ​របស់​យុវជន​ផង​ដែរ​។

លោក ហ៊ួន សាវង ប្រធាននាយកដ្ឋានសិល្បៈសូនរូប និង សិល្បៈសិប្បកម្មបានថ្លែងថា “មរតកយើង” គឺជាប្រធានបទសំខាន់នៃព្រឹត្តិការណ៍វប្បធម៌ បានប្រារព្ធឡើងលើកទី១ កាល​ពី​ឆ្នាំ២០២៣ នៅក្នុងខេត្តពោធិ៍សាត់។ ហើយក្នុងឆ្នាំ២០២៤នេះ "មរតកយើង "បាន​ជ្រើសរើ​ស​ទីតាំង​ប្រារព្ធនៅក្នុងបរិវេណវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានកម្ម​វិធី​សំខាន់​ៗ​ដូចជា កម្មវិធីស្វែងយល់​អំពី​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​សម្រាប់​សិស្សានុ​សិស្ស​, ការ​បង្ហាញ​ទេពកោសល្យ​សិល្បៈរបស់សិស្សវិទ្យាល័យ ,កម្មវិធីដាល់ អំបុក និង ការបង្ហាញសិល្បៈ​ចម្អិន​ម្ហូប​អាហារ​ខ្មែរ, ពិព័រណ៍បង្ហាញកម្មវិធីបណ្តុះបណ្តាលជំនាញសិល្បៈពិព័រណ៍វត្ថុសិប្បកម្មប្រពៃណី និង​ផលិត ផលសិល្បៈជំនាញជូនតា, ការសម្តែងសិល្បៈទស្សនីយ ភាពចម្រុះ ព្រម​ទាំង​កម្ម​វិធី​សិល្បៈ​វប្បធម៌ជាច្រើនទម្រង់ទៀតសម្តែងក្នុងពេលរាត្រី ។

លោកបន្តថា នៅក្នុងព្រឹត្តិការណ៍នេះ មានគោលដៅបញ្ជ្រៀបការ ស្វែងយល់អំពី​សិល្បៈ​វប្បធម៌​សិប្បកម្ម និងប្រពៃណីដល់យុវជន និងការបំផុសសិល្បៈមហាជនក្នុងតំបន់ជុំវិញ និង សហគមន៍​សិប្បកម្ម​មួយ​ចំនួនមកដាក់តាំងបង្ហាញផលិតរបស់ខ្លួនដូចជា សិប្បកម្មអនុស្សាតម្បាញចេកខ្មែរ មកពីស្រុកបាណន់ ខេត្តបាត់ដំបង សិប្បកម្មកូកូ ដឺតាកែវ នៅខេត្ត តាកែវ សិប្បកម្មត្នោត ខេត្ត​ពោធិ៍សាត់ និង សិប្បកម្មប្រពៃណីក្នុងសហគមន៍មូលដ្ឋានជុំវិញដូចជា ស្មូនក្អមឆ្នាំង​នៅ​ភូមិ​ដំណាក់​ចំបក់ តម្បាញកន្ទេលចចូត វេញខ្សែ ជក់ត្នោត ជាដើម ។ 

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈបាន​កោត​សរសើរ​ចំពោះ​ក្រុម​ការងារ​នាយកដ្ឋាន សិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ក្រុមការងាររដ្ឋបាលស្រុកបន្ទាយមាស និង​ក្រុម​ការងា​រ​វិទ្យាល័យទូកមាស ដែលបានខិតខំ​ប្រឹង​ប្រែង​សហការ​សាមគ្គី​គ្នា​យ៉ាង​ល្អ​រៀប​ចំ​ព្រឹត្តិការណ៍​មួយ​នេះ​ឲ្យលេចរូបរាងឡើងយ៉ាងឱឡាឫកគួរជាទីមោទនៈ។ លោកជំទាវ ប៉ែន មុនីមករា បាត់​ចាត់​ទុក​ព្រឹត្តិការណ៍ទាំង២ថ្ងៃនេះ ជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់មួយផ្នែកទៀត នៃការចូលរួម​អភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃមត៌កវប្បធម៌ឱ្យកាន់តែផុលផុស។ ទន្ទឹមនឹងនេះ ការ ចូល​រួម​និង​ការ​ខិតខំ​បញ្ចេញសមត្ថភាពទេពកោសល្យរបស់សិល្បករ-សិល្បការិនី និង​សិស្សា​នុសិស្ស​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏សបញ្ជាក់អំពីភាពផ្សេងៗគ្នានៃវប្បធម៌តាមសហគមន៍នៅកម្ពុជា ដែលយើង​ទាំង​អស់​គ្នាត្រូវលើកតម្លៃស្របទៅតាមអនុសញ្ញាឆ្នាំ ២០០៥ របស់អង្គការយូណេស្កូ។

សូម​ជម្រាបថា ក្នុងព្រឹត្តិការណ៍នេះមានរៀបចំស្តង់តាំងបង្ហាញ និង​បង្ហាត់​បង្រៀន​អំពី​ផលិត​ផល​វប្បធម៌​ផ្នែក​សិល្បៈគំនូរ ឌុក ស្មាច់ ដេប៉ាក់ បត់ផ្កា ធ្វើខ្លែង គូរគំនូរ ផាត់ពណ៌ ដាល់អំបុក ព្រម​ទាំង​វេទិកា​ពិភាក្សាស្វែង យល់ពីមរតកវប្បធម៌ និងសិល្បៈផ្សេងៗទៀតនៅក្នុងកម្មវិធីពេលថ្ងៃ ចាប់​ពី​ម៉ោង៨ ព្រឹកដល់ម៉ោង៧ល្ងាច។ ក្នុងកម្មវិធីនេះ សាធារណជន ជាពិសេសយុវជន និង​ក្មួយៗកុមារអាចចូលរួមបានដោយសេរីនៅតាមស្តង់នីមួយ។ដោយឡែកចំពោះទម្រង់សិល្បៈទស្សនីយ​ភាព​មកសម្តែងជូនសាធារណជនបានទស្សនាទាំងពីររាត្រីនេះមានក្រុម ភ្លេងប្រពៃណី, គុន​ល្បុក្កតោ, ចាប៉ីដឹងវែង, សិល្បៈសហសម័យ, ល្ខោនបុរាណ, សិល្បៈសៀក អង្គកាហ្វារពន្លឺ​សិល្បៈ, និងយីកេអង្គប្រៃ ឬអ្នកស្រុកហៅថា “ឡាំអង្គប្លែ” ក្នុងស្រុកឈូក ខេត្តកំពត ផងដែរ ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm