ប្រធានាធិបតី​កោះ​តៃវ៉ាន់​សន្យា​ផ្តល់​ជំនួយបន្ទាប់ពី​អគ្គិភ័យ​

2021/10/16 07:27:11 pm        755

​កោះ​តៃវ៉ាន់​៖ ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen កាលពី​ថ្ងៃ​សុក្រ​បាន​សន្យា​ផ្តល់​ជំនួយ​ដល់​សមាជិក​គ្រួសារ​ជនរងគ្រោះ​ ដោយ​អគ្គិភ័យ​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ ៤៦​នាក់​នៅ​ទីក្រុង​ Kaohsiung ភាគខាងត្បូង​។ អគ្គិភ័យ​បាន​លេប​ត្របាក់​អគារ​កម្ពស់ ​១៣​ជាន់​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។

លោកស្រី Tsai បាន​និយាយ​ថា មិន​ថា​តម្រូវការ​សម្រាប់​អ្នក​រង​របួស​ ឬ​អ្នក​ស្លាប់​នោះ​ទេ លោកស្រីបាន​ស្នើ​សុំ​ទៅ​រដ្ឋបាល​លោកស្រី​រួចហើយដើម្បី​ផ្តល់​ជំនួយ​ទាំងអស់​ដែល​អាច​ធ្វើ​ទៅ​បាន និង​ដើម្បី​រក​ឱ្យ​ឃើញ​ពី​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​។ មជ្ឈមណ្ឌល​សេវាកម្ម​បណ្ដោះ​អាសន្ន​មួយត្រូវ​បាន​បង្កើត​ឡើង​នៅ​ជិត​អគារ​ឆាបឆេះ ដើម្បី​ជួយ​សមាជិក​គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់ដែល​នឹង​អាច​ដាក់​ពាក្យសុំ​ប្រាក់ឧបត្ថម្ភ ​និង​សំណង​ផ្សេងៗ​។​ ជាមួយ​គ្នា​នេះ មន្ត្រី​កោះ​តៃវ៉ាន់​បាន​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ស៊ើបអង្កេតពី​ស្ថានភាព​នៅ​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​ទីក្រុង​កំពង់ផែ Kaohsiung ជា​កន្លែង​ដែល​អគ្គិភ័យ​បាន​សម្លាប់​មនុស្ស ​៤៦​នាក់ និង​រង​របួស​ ៤១​នាក់​ផ្សេងទៀត ខណៈ​អាជ្ញាធរ​បាន​ពិនិត្យ​អគារ​ដើម្បី​រក​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​។

នៅ​ទីក្រុង​តៃប៉ិ​ ក្រុម​សមាជិក​សភា​បាន​នៅ​ស្ងៀមស្ងាត់​មួយ​នាទីដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​និយាយ​ថា នគរបាល​កំពុង​សួរចម្លើយ​ស្ត្រី​ម្នាក់​រស់​នៅ​ក្នុង​អគារ ដែល​បាន​ចោទ​ថា​បាន​បោះចោល​ធូប​ដែល​ឆេះ​ក្នុង​ធុងសំរាម​មួយ​នៅ​ក្នុង​អគារ Apartment ដែល​នាង​បាន​ទុក​កំប៉ុង​ហ្គាស​តូចៗ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm