អគារសិក្សាមួយខ្នងនៅស្រុកអង្គស្នួលជា អំណោយសម្តេចតេជោ​ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ

2024/11/03 07:33:53 pm        777

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើវិស័យអប់រំជាចម្បង បាន​តម្រូវ​ឱ្យ​មាន​ការ​ពង្រាយ អនុវិទ្យាល័យនៅតាមឃុំសង្កាត់នីមួយៗក្នុងស្រុកទូទាំងប្រទេស ក្នុងនោះ អនុ​វិទ្យាល័យហ៊ុនសែនអង្គស្នួល ដែលទើបបានបង្កើតឡើងដ៏ថ្មីស្រឡាង នៅក្នុងឃុំពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជា​ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៤នេះ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​។

ពិធីសម្ពោធអគារសិក្សានេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ភីន ផល្លា ជំនួយការផ្ទាល់ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនទៀត។

លោក នូ សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល បានឱ្យដឹងថា អនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតនៅលើទីតាំងស្រះ រំចេក ដែលមានទំហំផ្ទៃដីប្រមាណ ៤៤៥១ ម៉ែត្រ​ការេ ក្រោមដឹកនាំជ្រោមជ្រែងកសាងដោយ ឯកឧត្តម ភីន ផល្លា ជំនួយការផ្ទាល់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាមេបញ្ជាការរងបញ្ជាការដ្ឋាន ង៧០ អគារ​នេះបាន​ចាប់​ផ្តើម​ដំណើ​ការសាងសង់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ ជា​ទម្រង់អគារសិក្សា១ខ្នង ដែលមានកម្ពស់៣ជាន់ស្មើនិង១៨ បន្ទប់ និង​បាន​ប្តូរ​ឈ្មោះ​ពី​អនុវិទ្យាល័យ អង្គស្នួល មក អនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល។ អគារ​សិក្សា​ថ្មី​នេះ​មាន​២​បន្ទប់​ប្រើ​ប្រាស់​ជា​ទីចាត់ការ សាលប្រជុំ៣បន្ទប់ បន្ទប់មុខវិជ្ជាពិសោធន៍១បន្ទប់ សម្រាប់បណ្ណាល័យ និង​បន្ទប់នៅសល់គឺសម្រាប់ថ្នាក់រៀនដែលសរុបទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផងនោះ មាន​ទំហំ​ទឹក​ចំនួន ៥១៣,៤២២.៥០ដុល្លារ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បាន​សម្តែង​នូវ​ការ​សាទ​រ​ចំពោះសមិទ្ធិផលថ្មីបន្ថែមមួយនេះ ដែលជាឧត្តម​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន បានបញ្ជូន​កូន​ចៅ​មក​បន្តការសិក្សារៀនសូត្រឱ្យក្លាយទៅ​ជា​ធនធាន​ដ៏​សម្បូរបែប​របស់​ប្រទេស​ជាតិ​នាពេលខាងមុខ។

ឯកឧត្តម​អភិបាលខេត្តក៏បានរំលឹកពីប្រវត្តិតស៊ូរបស់ប្រមុខដឹកនាំគឺសម្តេចតេជោ ហ៊ុនសែន ថា​ជា​អច្ឆរិយ​បុគ្គល ជាមេដឹកនាំដែលបានគិតគូរវែងឆ្ងាយពីជោគវាសនាប្រទេសជាតិ បានដឹក​នាំ​ប្រទេស​ឱ្យ​មានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និងពិភពលោក។ ក្រោមម្លប់សន្តិភាពធ្វើឱ្យកម្ពុជាបានកសាងនូវសមិទ្ធិផលនានារាប់មិនអស់ក្នុងនោះ វិស័យអប់រំ​សិក្សា​ធិការ​ត្រូវបានលើកកម្ពស់ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីពង្រឹង​គុណ​ភាព​អប់រំ​ឈាន​ទៅ​ប្រកួតប្រជែងថ្នាក់ជាតិ តំបន់ និងពិភពលោកផងដែរ។

ជាមួយគ្នានោះ​ដែរ ឯកឧត្តម ភីន ផល្លា បានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែង ដែលបាន​បំពេញ​ការងារយ៉ាងយកចិត្តទុកដាក់ជូនប្រមុខរាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេស​អគារសិក្សាជាសមិទ្ធិផលថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ បានបង្ហាញ​រូបរាង​យ៉ាង​ត្រដែត​ត្រដឹមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm