ការបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជា ៣យប់ ៤ថ្ងៃ បញ្ចប់ដោយជោគជ័យ និងស្នាមញញឹម

2024/11/03 01:14:36 pm        1.4 K

ការបោះជំរំ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា រយៈពេល ៣យប់ ៤ថ្ងៃ នៅលើ​ទឹក​ដី​ខេត្ត​មណ្ឌល​គិរី ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង» បានបញ្ចប់ទៅដោយភាពជោគជ័យ ជា​មួយ​នឹងស្នាមញញឹម និងអនុស្សាវរីល្អៗ រវាងប្អូនៗ កុមារី យុវតី និងសមាជិកា​របស់ស​មាគម​ទាំង​អស់ ក្រោមការផ្ដល់ភាពកក់ក្ដៅពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គ​ស្នងការ​របស់សមាគម។

ការជួបជុំគ្នាក្នុងការបោះជំរំ បានផ្ដល់ឱកាសដល់ប្អូនៗ កុមារី និងយុវតី សមាគមកាយប្ញទ្ធិ​នារី​កម្ពុជា​ទាំង ៦សាខា រួមមាន៖ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល សាខាខេត្តសៀមរាប សាខា​ខេត្តបាត់ដំបង សាខាខេត្តពោធិ៍សាត់ និងសាខាខេត្តមណ្ឌលគិរី ទទួលបានចំណេះដឹងថ្មីៗ ជា​ច្រើន តាមរយៈការអប់រំ បំណិនជីវិត និងការកម្សាន្តសប្បាយ ដោយក្នុងនោះ មាន​សកម្ម​ភាព​សំខាន់​ៗ ដូចជា ការធ្វើសមាធិ និងយោគៈ ការពង្រឹងភាពជាអ្នកដឹកនាំ តាមរយៈការពិភាក្សាក្រុម ការ​បង្រៀនធ្វើម្ហូប ព្រមទាំងការរៀបចំពិធីដុតភ្លើងគប់ ដើម្បីឆ្លុះ​បញ្ចាំង​ពី​ភាព​អង់​អាច​​នៃ​កម្លាំង​សាមគ្គី​របស់​យុវតី។ តាមរយៈសកម្មភាពទាំងអស់នេះ គឺបានបង្រៀន​ឱ្យ​ពួក​គេ​ចេះ​ធ្វើ​ការ​ងារ​ជា​ក្រុម​ ចេះសហការគ្នា ចេះស្រលាញ់គ្នាដូចជាបងប្អូន ចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នា និង​ជា​ពិសេសបានពង្រឹងសមត្ថភាព និងភាពក្លាហានរបស់ពួកគេដើម្បីក្លាយជាយុវតីគំរូ និងជា​ធនធាន​មនុស្សល្អនៅក្នុងសង្គម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ថ្ងៃ​បើក​ការបោះជំរំ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ថា តាមរយៈការរួបរួមគ្នានារយៈពេលកន្លងមក នាំ​ឱ្យ​សមាគម​កាយប្ញទ្ធិនារីកម្ពុជាមានភាពរីកចម្រើនជាលំដាប់ដោយបានពង្រីកនូវសាខាថ្មីៗបន្ថែម ហើយ​នៅ​ជំហានបន្ទាប់ សមាគមនឹង​បន្ត​អនុវត្ត​តាម​ផែនការ​សកម្ម​ភាព​ក្នុង​ចក្ខុ​វិស័យ​ធ្វើ​យ៉ាង​ណា​ផ្ដល់​ការ​អប់រំ បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពរបស់កុមារី និងយុវតីកម្ពុជា​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ដឹក​នាំ​នា​ថ្ងៃអនាគត។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតក៏បានមានប្រសាសន៍ ជំរុញ លើកទឹកចិត្តយុវតី ឱ្យពួក​គេ​មាន​ភាព​ក្លាហាន និងចេះស្រលាញ់គ្នា ចេះជួយយកអាសារគ្នាទៅវិញទៅមក និងសហការ​គ្នា​ធ្វើ​ការងារ​​ជាក្រុមក្នុងកម្លាំងសាមគ្គីភាព ដើម្បីជាស្ពានឆ្ពោះទៅរកភាពជោគជ័យ។ លោក​ជំទាវ​បណ្ឌិត​ក៏​បាន​លើក​ឡើង​ពី​តួអ​ង្គ​ស្រ្តី​ជា​អ្នក​ដឹកនាំ​សំខាន់​ជុំវិញ​ពិភពលោ​ក​មក​ធ្វើ​ជា​ឧទាហរណ៍​សម្រាប់​ប្អូន​ៗ ថា បច្ចុប្បន្ននេះពិភពលោកបានឱ្យតម្លៃស្រ្តីជាខ្លាំង ហើយចាប់តាំងឆ្នាំ ២០១៦ មក មាន​ស្ថិតិបង្ហាញថាស្រ្តីមានតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងវិស័យឯកជន និងក្នុង​ជួរ​រាជ​រដ្ឋាភិបាល​។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតក៏បានផ្ដល់ភាពកក់ក្ដៅដល់ប្អូនៗ និង​បង្ហាញ​ការ​ជឿជាក់​ថា​យុវតី​កម្ពុជានឹងក្លាយជាអ្នកដឹកនាំសំខាន់ៗនាពេលអនាគត។

តាមរយៈការបោះជំរំប្រចាំឆ្នាំនេះ ក៏បានផ្ដល់ឱកាសឱ្យប្អូនៗ កុមារី និងយុវតី បាន​ឈ្វេង​យល់​បន្ថែម​ទៀត​ពីសក្ដានុពលទេសចណ៍ក្នុងទឹកដីភូមិភាគឦសាន ក៏ដូចជាបាន​ស្គាល់​ពី​វប្បធ​​ម៌​ប្រពៃ​ណី និងការរស់នៅរបស់ប្អូនជនជាតិដើមភាគិតិចពូនង ព្រមទាំង​ការ​ធ្វើ​ទស្សន​កិច្ច​នៅ​តំបន់​បង្គោ​ល​ព្រំដែន​កម្ពុជា-វៀតណាម ថែមទៀតផង។

៣ យប់ ៤ ថ្ងៃ នៃការបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ ប្រកបដោយ​ស្នាម​ញញឹម និងអនុស្សាវរីយ៍ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ព្រមទាំង​មាន​ការ​ជួយ​អន្តរាគម​ពីសំ​ណាក់​កងរាជអាវុធហាត់ និងមន្រ្តីនគរបាល ខេត្តមណ្ឌលគិរី និងក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេចតេជោ។  

គួរជម្រាបជូនថា ការបោះជំរំប្រចាំឆ្នាំនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៣១ ខែតុលា - ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង» ។ នេះគឺជាការ​បោះជំរំ​លើក​ទី៣​ហើ​យ ចាប់តាំងពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាអគ្គស្នងការ​របស់​សមាគម​។ ក្នុងរយៈពេល៣ឆ្នាំនេះ សមាគមកាយឫទ្ធិនារីកម្ពុជា មានមោទកភាព​ចំពោះ​បេសក​កម្ម​របស់​ខ្លួន ចំពោះវិថីមនុស្សធម៌នៃការអភិវឌ្ឍកុមារី និងយុវតី ដោយបានបង្កើនសមត្ថភាព បង្កើត​ស្នាមញញឹម និងភាពកក់ក្តៅមិនចំពោះតែ សមាជិកាគ្រប់រូប ប៉ុន្តែជាពិសេស​ភាព​ស្និទ្ធិ​ស្នាល និង​ការយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រជាសម្ភារៈ ថវិកា ស្មារតី ពីសំណាក់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងមានការចូលរួមពីសមាជិកា សមាជិកគាំទ្រ និងសប្បុរសជនជាច្រើនផ្សេងទៀត៕ អត្ថបទ៖ កញ្ញា ចេន សុភានាថ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am