ភ្ញៀវទេសចរជាង ១១ម៉ឺននាក់មកកម្សាន្តក្នុងកម្មវិធីប្រណាំងទូកក្នុងក្រុងដូនកែវ ខេត្តតាកែវ

2024/11/03 08:34:39 pm        767

រយៈពេលពីរថ្ងៃ នៃពិធីប្រណាំងទូកនៅក្នុងក្រុងដូន​កែវ​ដែល​អាជ្ញាធរ​ខេត្ត​តាកែវ​បាន​រៀបចំ​ធ្វើ​ឡើង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកចូលលេងកម្សាន្តនៅក្នុងពិធីនេះចំនួនជាង ១១ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ។

ថ្លៃងនៅនៅ​ក្នុងពិធីប្រណាំងទូកនៅថ្ងៃទី២ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ​បាន​ថ្លៃង​អំណរ​គុណ​ដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ​ទាំង​អស់​ដែល​បាន​ប្រឹង​ប្រែង​ចូល​រួម​ការពារ​ថែ​រក្សា​សុ​​ខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋជាង ១០ ម៉ឺននាក់​ដែល​បាន​ចូល​រួម​លេង​កម្សាន្ត​នៅ​ក្នុង​ពិធី​ប្រណាំងទូកនៅក្នុងក្រុងដូនកែវ​រយៈពេល​២​ថ្ងៃ​នេះ​ប្រកប​ដោយ​សុខ​សុវត្ថិភាព​មិន​មាន​បញ្ហា​អ្វី​កើត​ឡើងនៅក្នុងពិធីនេះទេ។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានលើកឡើងពីកត្តាសុខសន្តិភាពនៅក្នុងប្រទេស ព្រោះបើ​គ្មាន​សុខ​សន្តិភាព​ទេ​រដ្ឋបាល​ខេត្តតាកែវ​មិន​អាច​រៀបចំ​ពិធី​ប្រណាំ​ង​ទូក​បាន​យ៉ាង​ជោគ​ជ័យ​បែប​នេះ​ឡើយ ដូច្នេះគប្បីថែរក្សាសុខសន្តិភាពសម្រាប់ប្រទេសជាតិឲ្យបានយូរអង្វែងតរៀងទៅ។

ថ្លែង​នៅក្នុងពិធីបិទការប្រណាំងទូកនៅក្នុងក្រុងដូនកែវខេត្តតាកែវឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបា​ល​ចុះ​ជួយ​ខេត្តតាកែវ បានសំដែង​ការ​កោត​សរសើរ​ចំពោះ​រដ្ឋបាល​ខេត្តតាកែវ​ដែល​បាន​ប្រឹង​ប្រែង​បង្កើត​កម្មវិធី​នេះ​ឡើង​បង្ក​ការ​កម្សាន្ត​សប្បាយ​ជូន​ដល់​បងប្អូន​ប្រជាពលរ​ដ្ឋ​នៅ​ក្នុង​ខេត្ត​និង​ប្រជា​ពលរដ្ឋ​មក​ពី​រាជ​ធានីភ្នំពេញនិងបណ្ដាខេត្តផ្សេងៗទៀតបានមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។

ឯកឧត្តម មានប្រសាសន៍បន្តថា ក្រោមផ្កា​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើកា​រ​ណែ​នាំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រុងរៀបចំ​ពិធី​ផ្សេង​ៗ​ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​បង​ប្អូន​ប្រជាពលរ​ដ្ឋបាន​សប្បាយ​រីករាយ​ដែល​ក្នុង​នោះខេត្តតាកែវបានរៀបចំពិធីប្រណាំងទូកនេះឡើងក្នុងរយៈពេល ២ ថ្ងៃប្រកប​ដោយ​ជោគ​ជ័យ​ជាពិសេស​អាជ្ញាធរ​បាន​ថែ​រក្សា​សុខ​សុវត្ថិភាព​បាន​យ៉ាង​ល្អ​ប្រសើរ​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​។

គួបញ្ជាក់ថាសម្រាប់លទ្ធផលនៃការប្រណាំងទូកក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ទូកដែល​ទទួល​បាន​លេខ១ បានទៅលើទូករបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ លេខ ២ បាន​ទៅ​លើ​ទូក​បាយ៉ង់កោរបារមីរមានជ័យបស់សាលាស្រុកគីរីវង់ លេខ ៣ បានទៅលើក​ទូក​ព្រះខ័ណ្ឌ​មាន​ជ័យបារមីព្រៃកប្បាសរបស់រដ្ឋបាលស្រុកព្រៃកប្បាស លេខ ៤ បានទៅលើទូកសែន​ជ័យ​បារមី​ទន្លេ​បាទី​របស់សាលាសុខបាទី និងលេខ ៥ បានទៅលើទូកធីវេតសែនជ័យ​បារមី​តេជោ​របស់​វិទ្យា​ស្ថាន​ពហុបច្ចេកវិទ្យាតេជោសែន៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am       
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        165
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm