កូរ៉េខាងជើង រិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង ថាបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ

2024/11/03 09:36:38 pm        177

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចេញផ្សាយឯកសារស មួយនៅថ្ងៃអាទិត្យ (០៣ វិច្ឆិកា) នេះដោយចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) ពីការដាក់ប្រទេសរបស់លោកឱ្យប្រឈមនឹងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ តាមរយៈគោលនយោបាយប្រកាន់ជំហរតឹងរបស់ខ្លួនចំពោះកូរ៉េខាងជើង។

ឯកសារសនោះ ត្រូវបានចងក្រងដោយវិទ្យាស្ថានសិក្សារដ្ឋនៃសត្រូវរបស់កូរ៉េខាងជើង និងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ដោយរិះគន់ "ការលើកឡើងដែលមិនប្រុងប្រយ័ត្ន" របស់លោក Yoon អំពីសង្គ្រាម ការបោះបង់ចោលធាតុផ្សំនៃកិច្ចព្រមព្រៀងអន្តរកូរ៉េ ការចូលរួមក្នុងការធ្វើផែនការសង្គ្រាមនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងស្វះស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយជប៉ុន និងសម្ព័ន្ធយោធាណាតូ។

ឯកសារនោះបាននិយាយថា "សកម្មភាពយោធាដែលកាន់តែយ៉ាប់យ៉ឺនមិនធ្លាប់មានរបស់ទីក្រុងសេអ៊ូល បណ្ដាលឱ្យមានការជំរុញបន្ថែមទៀតសម្រាប់កូរ៉េខាងជើង ក្នុងការស្តុកទុកនូវអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងអត្រាខ្ពស់បំផុត និងអភិវឌ្ឍសមត្ថភាពវាយប្រហារនុយក្លេអ៊ែរបន្ថែមទៀត"។

លោក Yoon ដែលជាអ្នកអភិរក្សនិយម បានប្រកាន់ជំហរតឹងលើកូរ៉េខាងជើង ដែលបានសម្រុកអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន ក្នុងការផ្គើននឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានស្តីបន្ទោសកូរ៉េខាងជើង ចំពោះការបង្កើនភាពតានតឹងជាមួយនឹងការសាកល្បងអាវុធ និងការផ្តល់ជំនួយយោធា និងកងទ័ពដើម្បីជួយដល់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        50
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm