កម្ពុជាទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ ដោយមានអត្តពលិកមកពីប្រទេសចំនួន ០៧ផ្សេងគ្នាក្នុងតំបន់អាស៊ី អាគ្នេយ៍ដោយមានម្ចាស់ផ្ទះកម្ពុជា ថៃ, វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូណេស៊ី និងហ្វីលីពីន។







ពិធីបើកការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ ធ្វើឡើងនារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ថោង ខុនទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាប្រធានកិត្តិយអស់មួយជីវិតរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍, Mr. MICHEL GAUNARD ប្រធានគណៈកម្មាធិការកីឡារបស់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិតំណាងសហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ (CMAS)៕