មន្រ្តីជំនិតរបស់បេក្ខជនបក្សសាធារណរដ្ឋ លោក Donald Trump មានសុទិដ្ឋិនិយមចំពោះការរំពឹងទុកនៃជ័យជម្នះរបស់ពួកគេ ជាមួយនឹងការស្ទង់មតិផ្ទៃក្នុងបង្ហាញថាអតីតប្រធានាធិបតីរូបនេះនៅពីមុខគូប្រជែងរបស់ខ្លួនគឺលោកស្រី Kamala Harris ក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយដល់ថ្ងៃបោះឆ្នោត ០៥ វិច្ឆិកា ប៉ុន្តែក៏ទទួលស្គាល់ថាពួកគេពិតជាមិនដឹងថាតើការបោះឆ្នោតនៅស្អែកនេះនឹងបញ្ចប់ដោយរបៀបណាទេ។
ទំនុកចិត្តភាគច្រើនបានមកពីហេតុផលជាច្រើន រាប់ចាប់ពីការស្ទង់មតិមួយចំនួនដែលបង្ហាញថាលោក Trump នាំមុខនៅគ្រប់រដ្ឋប្រទាអប្រទង់ រួមទាំងប្រជាប្រិយភាពកើនឡើងនៃសមាជិកបក្សសាធារណរដ្ឋទល់នឹងអ្នកប្រជាធិបតេយ្យ។

ថ្នាក់អ្នកដឹកនាំនៃយុទ្ធនាការលោក Trump ក៏កំពុងមានប្រៀប ដោយការស្ទង់មតិជាច្រើនបង្ហាញថា ប្រជាជនគិតថាប្រទេសនេះកំពុងដើរលើផ្លូវខុសក្រោមការដឹកនាំរបស់រដ្ឋបាលលោក Joe Biden ហើយអ្នកព្យាករការបោះឆ្នោតល្បីៗក៏មានដាក់លទ្ធភាពនៃជ័យជម្នះរបស់លោក Trump នៅ ៥៥% ទល់នឹង ៤៥% របស់លោកស្រី Harris។

ការរំពឹងទុកដែលផុសចេញពីកិច្ចសម្ភាសន៍ជាមួយក្រុមទីប្រឹក្សាលោក Trump ការស្ទង់មតិ មន្រ្តីជំនិត និងអ្នកផ្សេងទៀតដែលជិតស្និទ្ធនឹងអតីតប្រធានាធិបតីរូបនេះបានប្រាប់ថាពួកគេមានសង្ឈឹមខ្ពស់ ប៉ុន្តែក៏មិនសូវសប្បាយចិត្តផងដែរ ដោយសារលទ្ធផលបោះឆ្នោតអាមេរិក តែងតែជារឿងនឹកស្មានមិនដល់៕