អ្នកស្រុកនៅភាគកណ្តាលនៃរដ្ឋ ហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក បានសម្រុកទៅបោះឆ្នោតនៅថ្ងៃអាទិត្យ (០៣ វិច្ឆិកា) ដែលជាឱកាសចុងក្រោយសម្រាប់អ្នកបោះឆ្នោតមុនថ្ងៃកំណត់នៅក្នុងតំបន់នានានៃរដ្ឋដូចជាតំបន់ អូរ៉េង (Orange), សេមីណូល (Seminole) និង អូសេអូឡា (Osceola) ខណៈថ្ងៃបោះឆ្នោត ០៥ វិច្ឆិកា កាន់តែកៀក។

អ្នកបោះឆ្នោតរាប់ពាន់នាក់បានចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ដោយភាគកណ្ដាលរដ្ឋ Florida បានមើលឃើញអ្នកទៅបោះឆ្នោតក្នុងចំនួនកំណត់ត្រា ចាប់តាំងពីការបោះឆ្នោតមុនថ្ងៃកំណត់បានចាប់ផ្តើមកាលពីពីរសប្តាហ៍មុនមក។

បុគ្គលិកបោះឆ្នោតនៅបណ្ណាល័យសាធារណៈនៃតំបន់ Seminole បាននិយាយថា នោះជាទីតាំងដ៏ធំបំផុតរបស់តំបន់សម្រាប់ការបោះឆ្នោតមុនកាលកំណត់ ដែលបានបានមើលឃើញមនុស្សជាង ១២៣.០០០នាក់ ហើយនឹងមានច្រើនទៀតបង្ហាញខ្លួននៅថ្ងៃបោះឆ្នោត ០៥ វិច្ឆិកា។
អ្នកបោះឆ្នោតម្នាក់បាននិយាយថា "ខ្ញុំគិតថាអ្នកគ្រប់គ្នាត្រូវតែចេញទៅបោះឆ្នោត មិនថាមុនថ្ងៃកំណត់ ឬថ្ងៃបោះឆ្នោតពិតប្រាកដទេ ព្រោះគ្រប់សន្លឹកឆ្នោតទាំងអស់សុទ្ធតែសំខាន់"។
អង្គភាពបោះឆ្នោតរបស់រដ្ឋបានរាយការណ៍ថា មនុស្សជិត ៨លាននាក់ នៅរដ្ឋ Florida បានបោះឆ្នោតរួចហើយរហូតមកដល់ពេលនេះ ដែលស្មើនឹង ៥៧% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះរបស់រដ្ឋ។ ក្រុមមន្ត្រីរដ្ឋរំពឹងថាចំនួននេះនឹងកើនឡើងបន្ថែមទៀតនៅថ្ងៃបោះឆ្នោត ០៥ វិច្ឆិកា៕