សហគ្រិនកម្ពុជាចាត់ទុកការពង្រីកចំណេះជំនាញ ជាមូលដ្ឋានគ្រឹះឈានទៅអភិវឌ្ឍន៍​អាជីវកម្មឱ្យរីកចម្រើន

2024/11/04 06:29:04 pm        405

សហគ្រិនកម្ពុជា ចាត់ទុកការពង្រីកចំណេះដឹង ជំនាញ និងការទទួលនូវបទពិសោធន៍ផ្សេងៗ គឺ​ជា​មូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ ការគ្រប់គ្រង និងការរៀបចំផែនការសកម្មភាពអាជីវកម្ម ដើម្បី​ឈាន​ទៅ​អភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែរីកចម្រើន។

សហគ្រិនកម្ពុជាជាច្រើនរូប លើកឡើងនៅក្នុងជំនួបអាជីវកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ក្រោម​ប្រធាន​បទ (ផ្នត់គំនិត និង ការអភិវឌ្ឍន៍ជាយុទ្ធសាស្រ្តជួយដល់សហគ្រិនកម្ពុជា) ដែលរៀប​ចំ​ដោយ​សមាគម​សហគ្រិនវីម៉ូកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការអភិវឌ្ឍន៍ និងការងារនេះ, រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើកការអភិវឌ្ឍន៍​ទីផ្សារ​ការងារ, ការលើក ស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចបង្កើតថ្មី, សហគ្រិនភាពថ្មី, ការពង្រីក​ភាពប្រកួតប្រជែង និងការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុ​មិន​មែន​ធនាគារ​ជាដើម​។

សហគ្រិនទាំងនេះបានលើកឡើងបន្ថែមថា ស្របពេលសកម្មភាពរាជរដ្ឋាភិបាលកំពុងអនុវត្តនេះ បច្ចុប្បន្ន​យើងឃើញថា វិស័យឯកជនបានក៏បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ តាម​រយៈ​ការពង្រឹងចំណេះ ជំនាញ ការផ្លាស់ប្តូរនូវបទពិសោធន៍ ផ្សេងៗ ជាពិសេស​ការ​ផ្គូផ្គង​ស្វែង​រក​ដៃ​គូ​ពាណិជ្ជកម្ម ដែលជាគោលដៅដ៏សំខាន់នៃការជំរុញដល់ខ្សែច្រវាក់ផលិតកម្ម, និងការស្រូប យក​វត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ ដែលនេះជាការរួមចំណែកលើកកម្ពស់ផលិតភាពជាប្រព័ន្ធ។

ទាក់ទិនសហគ្រិននេះដែរ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ជុំវិញ​ភាពជាសហគ្រិននេះ សមាគមមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការ​ត្រួស​ត្រាយ​ផ្លូវ​ជូន​ដល់​ពួក​គាត់ តាមរយៈការបណ្តុះបណ្តាល ការផ្គូផ្គងដៃគូពាណិជ្ជកម្ម និង ការលើក​ទឹក​ចិត្ត​ឱ្យ​ពួក​គាត់​ចុះ​បញ្ជី​អាជីវកម្ម​ជាដើម ដើម្បីឱ្យទៅជាហគ្រាសដែលមានស្តង់ដារ ក្នុងគោលដៅ​ឈាន​ទៅ​ប្រកួត​ប្រជែង​ ផលិតផលលើទីផ្សារប្រកបដោយបរិយាបន្ន។  

សូមបញ្ជាក់ថា ទាក់ទិននិងសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលបានកំពុងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និង​ការ​បង្កើន​ភាពប្រកួតប្រជែងដោយ ផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មី​នៃ​កំណើន​សេដ្ឋកិច្ច ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និងភាព​ទាក់​ទាញ​នៃ​តំបន់សេដ្ឋកិច្ច ពិសេសរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និងតំបន់​ពាណិជ្ជកម្មសេរីក្នុងស្រុក និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និង​ផលិត​ហិរញ្ញ​វត្ថុ​ សម្រាប់​គាំទ្រ​ដល់​ការវិនិយោគជាដើម ដែលប្រការទាំងនេះ គឺជាមូល ដ្ឋានគ្រឹះគាំទ្រដល់ដំណើរសេដ្ឋកិច្ច និង​ភាពរីកលូតលាស់នៃវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        39
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        104
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm