ផ្សារចំនួន៣ទីតាំងក្នុងក្រុងសៀមរាប គ្រោងនឹងបើកឲ្យដំណើរការឡើងវិញ

2021/10/17 07:09:03 pm        594

សៀមរាប ៖ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ទីតាំងផ្សារចំនួន៣កន្លែង នៅក្នុងក្រុងសៀមរាប នឹងអាចឲ្យមានដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយបានពិនិត្យឃើញថា ៣ថ្ងៃកន្លងមកក្នុងការបើកឲ្យដំណើរការសាកល្បង ទីតាំងផ្សារទាំងនោះអនុវត្តល្អតាមការណែនាំរបស់ក្រុមការងារ ។

រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបើកឲ្យដំណើរការផ្សារសំខាន់ៗចំនួន៣ទីតាំង​នៅ​ក្នុងក្រុង​សៀមរាប បន្ទាប់ពីមានការបិទខ្ទប់ជាច្រើនលើក និងជាច្រើនសប្តាហ៍ កន្លងមកហើយនោះ។ ផ្សារជាគោលដៅទាំងនោះ រួមមាន ផ្សារសាមគ្គី-ហ៊ុយគាំងនៃសង្គាត់ស្លក្រាម ផ្សារលើធំថ្មីនៅក្នុង​សង្កាត់សាលាកំរើក និងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់នៅក្នុងសង្កាត់គោកចក។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបង្ហើបឲ្យដឹងយ៉ាងដូច្នេះ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ខណៈពេលដែលឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពទីតាំងផ្សារទាំងនោះ ថាតើបាន​អនុវត្តតាមការណែនាំស្តីអំពីការធានាសុវត្ថិភាព ការពារការចម្លងជម្ងឺកូវីដ១៩ បានដល់កំរឹតណា ?។ ការចុះត្រួតពិនិត្យនេះ គឺស្ថិតក្នុងពេលដែលទីតាំងផ្សារទាំងនេះ បាននឹងកំពុងដំណើរការសាកល្បង​ជាបណ្តោះអាសន្នអស់រយៈពេល៣ថ្ងៃកន្លងមកហើយផងដែរ។

ឯកឧត្តមអភិបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែតុលាកន្លងមកនេះ ក្នុងគោលបំណងចង់ឲ្យផ្សារទាំងនេះបានដំណើរការឡើងវិញ ក្រុមការងារចម្រុះបានចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករឲ្យបានយល់ និងបានដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធស្កែន QR Code។

ក្រុមការងារក៏បានណែនាំផងដែរ ឲ្យមានការរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារឡើងវិញ ស្របតាមវិធាន ៣ការពារ និង៣កុំ វិធានសុវត្ថិភាពនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល និងការប្រតិបត្តិលើការរៀនរស់តាមគន្លងថ្មីនៃបរិបទកូវីដ-១៩។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃចុះត្រួតពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត ពុំទាន់បានបង្ហើប​ឲ្យ​ដឹងបានទេថា កាលបរិច្ឆេតនៃការចេញសេចក្តីប្រកាស ឲ្យបើកផ្សារទាំងនោះ ជាផ្លូវការនៅ​ពេល​ណានោះទេ ក៏ប៉ុន្តែគោលបំណងនៃការចុះត្រួតពិនិត្យនេះ គឺជាភ្លើងខៀវសញ្ញា សម្រាប់ពេល​វេលាឆាប់ៗខាងមុខនេះ៕

អត្ថបទ ៖ គឹមឡេង

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm