ការបែកធ្លាយឯកសារដែលសង្ស័យ នៃឯកសារស្តីពីតំបន់ហ្កាហ្សាដែលសម្ងាត់បំផុត ពាក់ព័ន្ធនឹងជំនួយការនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានធ្វើឱ្យនយោបាយអ៊ីស្រាអែល មានភាពរង្គោះរង្គើរ និងធ្វើឲ្យគ្រួសារចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសមានកំហឹង និងកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងដើម្បីនាំយកមនុស្សជាទីស្រលាញ់របស់ពួកគេ ទៅលំនៅឋានវិញ។

ការចេញសេចក្តីសម្រេចដោយតុលាការ ពីចៅក្រមលោកRishon Le-Zion បាននិយាយ កាលពីថ្ងៃអាទិត្យ ទី ៣ ខែវិច្ឆិកាថា «ព័ត៌មានស៊ើបការណ៍សម្ងាត់ និងរសើបបំផុត ត្រូវបានចេញពីប្រព័ន្ធរបស់កងកម្លាំងការពារអ៊ីស្រាអែល ហើយត្រូវបានចេញដោយខុសច្បាប់ ដែលអាចបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់សន្តិសុខរបស់រដ្ឋ និងបង្កហានិភ័យដល់ប្រភពព័ត៌មាន។

តុលាការ បាននិយាយថា ការបែកធ្លាយអាចធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ថ្នូរ។ លោក Netanyahu បានច្រានចោលរាល់ការធ្វើខុសណាមួយដោយបុគ្គលិកការិយាល័យរបស់លោក និងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកគ្រាន់តែត្រូវបានគេប្រាប់ឲ្យដឹងអំពីឯកសារដែលបែកធ្លាយដោយប្រព័ន្ធផ្សព្វផ្សាយ ប៉ុណ្ណោះ។