ឧត្តមសេនីយ៍ឯក ហួត ឈាងអន រំលឹកដល់យោធិន នៃទីចាត់ការ​ចលនូប្បត្ថម្ភ​ទាំង​អស់​ត្រូវ​បង្កើន ស្មារតីស្នេហាជាតិ

2024/11/04 08:28:54 pm        206

ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ ទីចាត់ការចលនូប្បត្ថម្ភ អគ្គ​បញ្ជាការ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពល​ទាហាន​ទាំងអស់ នៃ​​ទីចាត់​ការ​ចលនូប្បត្ថម្ភ អគ្គបញ្ជាការត្រូវបង្កើនស្មារតី មនសិការស្នេហាជាតិ ប្តេជ្ញា​ការពារ​បូរណ​ភាព​ទឹកដី ការពារជាតិមាតុភូមិ ការពារសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញា ការពាររាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ការពារផលប្រយោជន៍ជាតិ និងការពារផលប្រយោជន៍ប្រជាជន ហើយត្រូវទប់​ស្កាត់​នូវ​រាល់​ឧបាយកលញុះញង់ទាំងឡាយណា ដែលនាំឲ្យ មាននូវអសន្តិសុខជាតិនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងដំឡើង​ឋានន្តរសក្តិ​ជូន​នាយ​ទាហាន នាយទាហានរង និងពលទាហាន ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ​ជា​ច្រើន​នាក់​នូវ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានលើកឡើងថា ក្នុងនាម​ជា​កង​ទ័ព​ត្រូវ លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការបំពេញ និងសម្រេចគ្រប់ភារកិច្ច ដែលបាន​ប្រគល់​ឲ្យ​ជានិច្ចកាលធ្វើជាគំរូក្នុងការគោរពឲ្យបានម៉ឺងម៉ាត់នូវច្បាប់របស់រដ្ឋ ក្រឹត្យវិន័យ​របស់​កង​ទ័ព និងអនុវត្តន៍ត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់តាមបទបញ្ជារបស់អគ្គបញ្ជាការ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ឯក ហួត ឈាងអន ក៏បានណែនាំឲ្យនាយទាហាន និង​ពល​ទាហាន​ទាំង​អស់ នៃនាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ ត្រូវរក្សាសាមគ្គីភាពផ្ទៃ​ក្នុង​ឲ្យ​បាន​រឹងមាំ ទប់ស្កាត់នូវរាល់ឧបាយកលញុះញង់ បំបែកបំបាក់របស់ពួកអមិត្ត, ប្រឆាំងតប​ចំពោះ​សង្គ្រាម​ចិត្ត​សាស្ត្រ តាមរយៈគ្រប់រូបភាព, និងត្រូវចេះជួយឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​នៅគ្រា​មាន​ការ​ពឹង​ពាក់​ចាំបាច់ ,លើកកម្ពស់សីលធម៌រស់នៅ និងការពង្រឹងកាយសម្បទា និងចៀសឲ្យឆ្ងាយ​ពី​គ្រឿង​ញៀន គ្រប់ប្រភេទ មិនត្រូវល្មើសច្បាប់ចរាចរណ៍ មិនប្រើប្រាស់អាវុធខុសច្បាប់ មិនប្រព្រឹត្ត​អំពើ​ឆបោក និងអំពើដែលច្បាប់ហាមឃាត់ និងសង្គមស្អប់ខ្ពើមជាដើម។

យ៉ាងណាក៏ដោយនៅក្នុងពិធីបំពាក់ឋានន្តរសក្តិនោះ លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន ក៏​បាន​ថ្លែង​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពល​ទាហានទាំងអស់នៃទីចាត់ការចលនូប្បត្ថម្ភដែលបានគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និង​មាន​សាមគ្គីភាព​ផ្ទៃ​ក្នុង ព្រមទាំងបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយ​ឆន្ទៈ​ស្មោះត្រ​ង់ តស៊ូពុះពារគ្រប់ឧបសគ្គ និងមានសេចក្ដីក្លាហាន ហ៊ានលះបង់​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ចូល​រួម​ថែ​រក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងត្រៀម​ខ្លួន​គ្រប់​ពេល​វេលា​ចូល​រួម​ជួយ​អន្ត​រាគមន៍​ សង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយ​គ្រោះម​ហន្ត​រាយ​ផ្សេង​ៗ​នា​ពេល​កន្លង​មក​ផង​ដែរ​។

ទាក់ទងនឹងកិច្ចការបំពាក់ឋានន្តរសក្តិនេះលោកឧត្តមសេនីយ៍ គូសបញ្ជាក់​ផង​ដែរ​អំពី​ការ​តែង​តាំង​មុខ​តំណែង និងដំឡើងឋានន្តរសក្តិជូនយោធិនទីចាត់ការចលនូប្បត្ថម្ភនាពេលនេះ គឺបាន​ប្រព្រឹត្តិ​ទៅ​ដោយ​មានយន្តការត្រួតពិនិត្យវាយតម្លៃច្បាស់លាស់លើសីលធម៌ គុណធម៌ សមត្ថភាព គុណភាព និងលទ្ធផលការងារ ជាពិសេសគោលការណ៍ដែលមានចែងក្នុងច្បាប់ ស្តីពីលក្ខ​ន្តិកៈ​ទូទៅ​ចំពោះ​យោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅ​សម្រា​ប់កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ម្យ៉ាងវិញទៀតកិច្ចការនេះ ទីចាត់ការចលនូប្បត្ថម្ភបាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​កំណត់​របស់​ទីចាត់ការបុគ្គលិក និងគោលការណ៍ដឹកនាំរបស់អគ្គបញ្ជាការ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm