ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បិទមហោស្រពចាប៉ីដងវែង ទូទាំងប្រទេស ឆ្នាំ២០២១

2021/10/17 06:02:41 pm        108

ភ្នំពេញ​៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសបិទមហោស្រព ចាប៉ី ដងវែងទូទាំងប្រទេស ឆ្នាំ២០២១ ដោយទស្សនាការចាក់ផ្សាយមហោស្រពចាប៉ីដងវែង តាមរយៈហ្វេសប៊ុក ផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាវេលាម៉ោង២រសៀល។

បើតាមលោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព បានឲ្យដឹងថា មហោស្រព ចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១នេះធ្វេីឡេីងក្នុងគោលបំណងដើម្បីអភិរក្ស លើកស្ទួយ និងផ្សព្វផ្សាយ ដល់មហាជនឱ្យស្គាល់និងយល់ដឹងអំពីសិល្បៈចាប៉ីដងវែង។ ទោះបីជាប្រទេសកម្ពុជា កំពុងជួប ប្រទះ នឹងរោគ រាតត្បាតនៃជំងឺកូវីត-១៩ យើងក៏នៅតែបន្តកិច្ចការអភិរក្ស លើកស្ទួយ និងផ្សព្វផ្សាយសិល្បៈចាប៉ីដងវែង ដោយរៀប ចំមហោស្រពតាមរយៈអនឡាញ។ មហោស្រពនេះបានរៀបចំឡើងមាន ៣វគ្គក្នុងនោះ ៖ វគ្គទី១៖ តម្រូវឱ្យបេក្ខេជនផ្ញើស្នាដៃវីដេអូ ដើម្បីចូលរួមប្រកួតតាមរយៈអនឡាញ។ ក្នុងនោះបេក្ខជនចំនួន១៨រូប មកពី១៣រាជធានី-ខេត្ត បានដាក់ពាក្យដើម្បីចូលរួម។ វគ្គទី២៖ គឺជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ ពីបាន ធ្វើការវាយតម្លៃដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការមេប្រយោគនៅក្នុងវគ្គទី១រួចមក បេក្ខជន ចំនួន ១៥រូបត្រូវបានជ្រើសរើស។ វគ្គទី៣ ៖ គឺជាវគ្គផ្តាច់ព្រ័ត្រ មានបេក្ខជនចំនួន ៥រូប មកប្រឡង ផ្ទាល់ នៅនាយក ដ្ឋាន សិល្បៈទស្សនីយភាព ដោយតម្រូវឱ្យច្រៀងជាគូ ដោយចាប់ឆ្នោតរើសប្រធានបទដែលគណៈមេប្រយោគ ផ្តល់ជូន។

ទន្ទឹមគ្នានោះដែរឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ និងជា សមាជិក គណៈ កម្មការរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១ បានលើកឡើងថា ការបន្ត កិច្ចការពារថែរក្សា និងលើកតម្កើងមរតកវប្បធម៌អរូបីផ្នែកចាប៉ីដងវែងនេះ គឺជាកាតព្វកិច្ច ដែលមិន អាចអាក់ ខានបានបើទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសនៅក្នុងស្ថានភាព បច្ចុប្បន្ននេះ។ នៅក្នុង របត់ ការងារ ថ្មីនេះ ទាំងក្រុមការងាររៀបចំមហោស្រព មន្ទីរវប្បធម៌រាជធានី-ខេត្ត អង្គការ សមាគម និងបេក្ខជន បានខិតខំព្យាយាមចូលរួមចំណែកយ៉ាងសកម្ម សំដៅធ្វើយ៉ាងណាឲ្យមហោស្រព ដ៏សំខាន់ នេះនៅតែបន្ត សកម្មភាព បានទៅដោយរលូន។ ជាប្រវត្តិសាវតា នៃអង្គ មហោស្រព សិល្បៈចាប៉ីដង វែង ចាប់ពីក្រោយ ទសតវត្ស ឆ្នាំ៩០ មកដល់បច្ចុប្បន្ននេះ គឺជាលើកទីមួយ ហើយ ដែល អង្គមហោស្រពសិល្បៈចាប៉ីដងវែង ប្រារព ធ្វើឡើង តែឯង ហើយ តាមលក្ខណៈអនឡាញជាលើកដំបូង ដោយពុំមានទម្រង់សិល្បៈ អាយ៉ៃ ខ្សែដៀវខ្សែ១ និងនិទាន រឿង ដែលជាសិល្បៈប្រភេទប្រជាប្រិយដូចគ្នាហើយធ្លាប់បាន ប្រារព្ធធ្វើរួមគ្នាតាំងពីឆ្នាំ១៩៩១រហូតមក បានចំនួន១២ លើករួចមកហើយ ដែលបានរៀបចំដោយអង្គភាព នាយកដ្ឋានសិល្បៈទស្សនីយភាព ។

ក្នុងពិធីបិទមហោស្រព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាង ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែង ថា មហោស្រពចាប៉ីដងវែងនេះ មិនគ្រាន់ តែជា វេទិកាប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែគឺជា ទីកន្លែង ជួបជុំសិក្សាស្វែងយល់ ចែករំលែកបទពិសោធន៍ និងចំណេះដឹងផងដែរ។ ដូចនេះគោលដៅ សំខាន់នៃ ការរៀប ចំ មហោស្រព ចាប៉ីដងវែងទូទាំងប្រទេស គឺដើម្បីផ្តល់ឱកាសសិក្សាលើផ្នែកធនធានមនុស្ស និងបច្ចេកទេសនៃ ការសំដែងសិល្បៈផ្នែកចាប៉ី សំដៅ ពង្រឹងសមត្ថភាព និងលើកកម្ពស់សិល្បៈចាប៉ីដងវែង ដើម្បីបន្តការពារ ថែរក្សា និងលើកស្ទួយមរតកវប្បធម៌អរូបីមួយនេះឲ្យបានគង់វង្ស និងកាន់តែមាន ប្រជាប្រិយភាពនៅក្នុង ស្រទាប់ ប្រជាជន គ្រប់វ័យ ជាពិសេសក្នុងស្រទាប់យុវជន។ ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា តាមរយៈ ការប្រារព្ធ មហោ ស្រព ចាប៉ីដងវែងទូទាំង ប្រទេស ឆ្នាំ២០២១នេះ ពិតជាអាចផ្តល់នូវសារប្រយោជន៍កាន់តែ ច្រើនថែមទៀតសម្រាប់ ជា បទពិសោធន៍ និងបាន រួម ចំណែកក្នុងការថែរក្សាការពារ ពង្រឹងនូវអត្តសញ្ញាណជាតិ លើក កម្ពស់វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ជាតិ សំដៅប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជាណាចក្រនៃវប្បធម៌ និង សូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូណេស្កូ ដែលបានចូលរួមជាមួយក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ក្នុងការ រៀបចំ មហោ ស្រព ចាប៉ីដងវែង ឆ្នាំ ២០២១ នេះប្រកបដោយជោគជ័យ។

នៅចុងបញ្ចប់នៃមហោស្រព គណៈកម្មការបានរកឃើញជ័យលាភីចំនួន ០៣រូប ដែលមានសមត្ថភាព ច្នៃប្រឌិត និងប៉ិនប្រសប់ យ៉ាងពិតប្រាកដ នាឆ្នាំ២០២១នេះ។ ហើយពានរង្វាន់ និងជ័យលាភីនៃមហោស្រព ចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១ មានដូចខាងក្រោម៖

-ជ័យលាភីលេខ១ ទទួលបានពាន១ អមដោយទឹកប្រាក់ចំនួន ៦លានរៀល។

-ជ័យលាភីលេខ២ ទទួលបានពាន១ អមដោយ ទឹកប្រាក់ចំនួន ៤លានរៀល។

-ជ័យលាភីលេខ៣ ទទួលបាន ពាន១ អមដោយទឹកប្រាក់ចំនួន ២លានរៀល។

-ចំពោះជ័យលាភីលេខ៤ និងលេខ៥ ជាមួយគ្នា នេះ ផ្តល់ជូនប័ណ្ណកិត្តិយសដើម្បីជាការ លើកទឹកចិត្តជូនចំពោះបេក្ខជនពីររូបទៀត ផងដែរ៕ អត្ថបទ៖​រដ្ឋា



អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        7
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        97
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm