រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីប្រុងពលី សុំសេចក្តីសុខចម្រើន ដើម្បីអបអរពិធីបុណ្សអុំទូក

2024/11/04 09:07:35 pm        208

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ រួមទាំងមន្រ្តីរាជការមកពីមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត បានរៀបចំពិធីប្រុងពលី ដើម្បីសុំសេចក្តីសុខសប្បាយតាម​ទំនៀមទម្លាប់​ប្រពៃណីបុរាណខ្មែរ ក្នុងឱកាសអបអរពិធីបុណ្សអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលនឹងប្រារព្ធធ្វើឡើង នៅបរិវេណវេទិការសួរច្បារបឹងស្នោរ រយះពេលពីរថ្ងៃ ​ចាប់ពីថ្ងៃទី៤ ដល់៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ក្នុងពិធីប្រុងពលីនេះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការប្រណាំងទូក(ង) នៅក្នុងពេលនេះ គឺធ្វើឡើង​ដើម្បីរំលឹកដល់​គុណបំណាច់​របស់​វីរបុរសកងទ័ព​ជើងទឹក​ដែលបានពុះពារអង្គអាចក្លាហាន​ក្នុងការធ្វើចម្បាំង​និងបង្ករឲ្យមានភាពសប្បាយរីករាយ​ជូនប្រជាពលរដ្ឋក្នុងខេត្តរួមទាំងមានការដាក់បង្ហាញ​ការតាំងពិព័រណ៍​តាម​ស្តង់ពិព័រណ៍​ផលិតផលនានា​ និងការប្រគុំតន្រ្តីការលេងល្បែង​ប្រជាប្រិយ​កម្សាន្តជាច្រើន មុខទៀតផងដែរ។

ឯកឧត្តមអភិបាលខេត្ត បន្តថា ការប្រណាំងទូក គឺមានចំនួន១០គូរ​ជា​លក្ខណៈគូរខ្នាត​អន្តរជាតិ​មាន​ចំណុះចំនួន២២នាក់ ​មកពីតាមបណ្តាលអង្គភាពមន្ទីរស្ថាប័ននានា ​ក្នុងខេត្តដើម្បីចូលរួម​ធ្វើការ​ប្រកួតប្រណាំងលក្ខណះមិត្តភាព​ ក្នុងការដណ្តើមយក​ជ័យជំនះ​រៀងៗខ្លួន។

ឯកឧត្តម បានឲ្យដឹងទៀតថា យើងទទួល​បាន​ភាពសប្បាយរីករាយ​មកដល់ពេលនេះ គឺ​ដោយសារ​ប្រទេសជាតិ​យើងមានសុខសន្តិភាព​ ស្ថេរភាព​ សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម​ល្អប្រសើរ​ទើប​យើង​អាច​ប្រារព្ធ​ពិធីផ្សេងៗ​បានប្រកបដោយភាពរលូន ​ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់​អាណត្តិ​នីតិកាលទី៧នេះ។

ទន្ទឹមគ្នានោះដែរ ក្នុងពិធីបុណ្សអុំទូកនេះ ឯកឧត្តម បាន​អំពាវនាវឲ្យបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មក​ចូលរួម​ដំណើរទស្សនា​លេង​កម្សាន្តនៅពេលនេះ ត្រូវមានការប្រុងប្រយ័ត្ន​ឲ្យខ្ពស់​ចំពោះ​វត្ថុមាន​តម្លៃរបស់បងប្អូន ដើម្បី​កុំ​ឲ្យ​មានការ​បាត់បង់​ដោយប្រការណាមួយ​ ក្នុងពេលធ្វើដំណើរ​មក​ទស្សនា ពេលនោះផងដែរ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm