ទីភ្នាក់ងារសហព័ន្ធ ហាក់មិនអើពើនឹងពាក្យចចាមអារ៉ាមមិនពិតក្នុងការបោះឆ្នោតអាមេរិក

2024/11/04 09:43:27 pm        83

ប្រភពជាច្រើនបានប្រាប់សារព័ត៌មាន CNN ថា ទីភ្នាក់ងារសហព័ន្ធ ដែលមានភារកិច្ចការពារប្រព័ន្ធបោះឆ្នោតអាមេរិក បានដកខ្លួនចេញពីការងារសំខាន់ៗមួយចំនួន ដែលខ្លួនធ្លាប់បានធ្វើដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាមនៅក្នុងការបោះឆ្នោតកាលឆ្នាំ២០២០ រួមទាំងការច្រានចោល ឬមិនអើពើនឹងសំណើគោលនយោបាយផ្ទៃក្នុង និងខាងក្រៅជាច្រើន ក្នុងការទាមទារឱ្យទប់ទល់នឹងព័ត៌មានមិនពិតក្នុងការបោះឆ្នោតឆ្នាំ២០២៤ នេះ។

ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតរបស់ក្រសួងសន្តិសុខមាតុភូមិ ឬហៅថា CISA ទទួលបន្ទុកការពារហេដ្ឋារចនាសម្ព័ន្ធការបោះឆ្នោតពីការវាយប្រហារទាំងនៅទីតាំងផ្ទាល់ និងតាមអ៊ីនធឺណិត ដែលជាកិច្ចការដ៏សំខាន់ ចាប់តាំងពីភ្នាក់ងារចារកម្មរុស្ស៊ី បានធ្វើកិច្ចប្រឹងប្រែងទូលំទូលាយដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតឆ្នាំ២០១៦ មក។

ខណៈពេលដែលទីភ្នាក់ងារ CISA បានអំពាវនាវយ៉ាងសកម្មនូវកិច្ចខិតខំប្រឹងប្រែងប្រឆាំងការជ្រៀតជ្រែងពីបរទេសនៅឆ្នាំនេះ ក្រុមការងារមានសកម្មភាពតិចជាងមុនក្នុងការលុបបំបាត់ព័ត៌មានមិនពិតក្នុងស្រុកអំពីការបោះឆ្នោត នេះបើយោងតាមបទសម្ភាសន៍ជាមួយក្រុមមន្ត្រីរៀបចំការបោះឆ្នោត ការពិនិត្យឡើងវិញលើកំណត់ត្រាសាធារណៈ និងប្រភពនៅក្នុងរដ្ឋាភិបាលសហព័ន្ធ។

មន្ត្រីភ្នាក់ងារលែងបន្តការត្រួតពិនិត្យលើវេទិកាបណ្ដាញសង្គមដែលផ្សព្វផ្សាយនូវព័ត៌មានមិនពិតតាមអ៊ិនធឺណិត ដោយភាគច្រើនពីមន្ត្រីបោះឆ្នោតនៅបក្សទាំងពីរដូចដែលពួកគេបានធ្វើក្នុងឆ្នាំ២០២០ បន្ទាប់ពីពាក្យបណ្តឹងពីក្រុមមេធាវីរបស់បក្សសាធារណរដ្ឋ ដែលចោទប្រកាន់ទីភ្នាក់ងារនេះពីបទត្រួតពិនិត្យជ្រុលហួសហេតុ រារាំងការបញ្ចេញមតិដោយសេរី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        138
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        128
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm